ដំបូង Everton ជាអ្នករកគ្រាប់បានមុន ដោយ Wayne Rooney នាទី១២ ប៉ុន្តែនៅនាទីបន្តបន្ទាប់ក្រុមហាក់ដូចជាបាត់ការគ្រប់គ្រងធ្វើឲ្យកាំភ្លើងធំទាត់ចូលជាបន្តបន្ទាប់ដល់ទៅ៥គ្រាប់។ យ៉ាងណា Everton ក៏រកបាន១គ្រាប់ទៀតដែរដោយកីឡាករ Baye Oumar Niasse។ ចប់ការប្រកួត Everton ២-៥ Arsenal។
នេះជាលទ្ធផលអាក្រក់បំផុតសម្រាប់លោក Koeman ខណៈពាក្យចចាមអារ៉ាមរឿងកៅអីរបស់លោកក៏កាន់តែលេចឭ។ ទាក់ទងនឹងបញ្ហានេះអ្នកចាត់ការសញ្ជាតិហូឡង់បាននិយាយថា៖ "ពាក្យចចាមអារ៉ាមសម្រាប់តំណែងខ្ញុំវាធម្មតាទៅហើយ។ ក្រុមពេលនេះកំពុងមានបញ្ហាមិនដំណើរការ។ វាគឺជាស្ថានភាពស្មារតីដ៏ពិបាកមួយ។ នេះជាអ្វីដែលយើងត្រូវផ្លាស់ប្ដូរ។ ខ្ញុំនៅតែគិតថា ខ្ញុំអាចផ្លាស់ប្ដូរស្ថានការណ៍ទាំងមូលបាន"៕
Post a Comment