កីឡាករថ្លៃជាងគេលើលោកត្រូវបានអាជ្ញាកណ្ដាលឲ្យកាតលឿងទី២ស្មើកាតក្រហមនៅចុងវគ្គទី២ បន្ទាប់ពីមានការប៉ះគ្នាជាមួយកីឡាករ Lucas Ocampos។ តែ Edinson Cavani នៅតែជាវីរបុរសទាត់បញ្ចូលទីចុងម៉ោងជួយ PSG ស្មើជាមួយ Marseille ២-២។
ពាក់ព័ន្ធនឹងរឿងកាតក្រហម Emery បានរិះគន់ថា ពិតជាអយុត្តិធម៌សម្រាប់ Neymar។ "ពួកយើងមានក្ដីខកចិត្តខ្លះដែរ ចំពោះការបណ្ដេញកីឡាករយើងចេញ ព្រោះ Neymar ត្រូវបានកីឡាករដទៃបង្កកំហុសជាច្រើនដងលើរូបគេ។ ខ្ញុំគិតថា អាជ្ញាកណ្ដាលគួរតែគិតឲ្យបានម៉ត់ចត់ និងត្រូវចេះជួយការពារកីឡាករ។ កាតលឿង២ដង ខ្ញុំគិតថា វាមិនយុត្តិធម៌សោះសម្រាប់ Neymar។ គេជាកីឡាករដែលចង់លេងបាល់ តែគ្រប់ការប្រកួតគេតែមានអ្នកធ្វើស៊ី។ ដូច្នេះអាជ្ញាកណ្ដាលគួរជួយការពារកីឡាករសំខាន់"។ សម្ដី Unai Emery ៕
Post a Comment