Kane និងកីឡាករកូរ៉េខាងត្បូង Heung-Min Son បានទាត់ម្នាក់មួយគ្រាប់បើកឆាកឲ្យ Spurs ក្នុងនាទី៤និង១២ មុនពេល Mohamed Salah របស់ Liverpool តាមបាន១គ្រាប់វិញនាទី២៤ ។ ចុងវគ្គទី១ អាជ្ញាកណ្ដាលជិតនឹងផ្លុំកញ្ចែបញ្ចប់ទៅហើយ Dele Alli បានបន្ថែមមួយគ្រាប់ទៀតជួយក្រុមនាំមុខ ៣-១។
ឈានដល់វគ្គទី២ក្រុមលោក Jürgen Klopp ខំប្រឹងរកឱកាសទម្លុះសំណាញ់វិញណាស់ដែរ តែចុងក្រោយ Spurs ទៅវិញទេជាអ្នកមានសំណាង បានបន្ថែមមួយគ្រាប់ទៀតដោយ Kane។ ចប់៩០នាទី Spurs បានយកឈ្នះហង្សក្រហម ៤-១។ ២គ្រាប់របស់ Harry Kane ជួយឲ្យគេមាន៨គ្រាប់ឡើងឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ EPL សប្ដាហ៍ទី៩នេះ ឈរលើ Sergio Agüero និង Romelu Lukaku ដែលមាន៧គ្រាប់ដូចគ្នា៕
Post a Comment