Lamborghini បង្ហាញ​រថយន្ត​ផលិត​ជា​ពិសេស​សម្រាប់​ខួប​ ៥០ ឆ្នាំ​នៅ​ជប៉ុន

៥០ ឆ្នាំ​មុន​ ក្រុមហ៊ុន​ Lamborghini បាន​នាំ​ចូល​​រថយន្ត​​ដំបូង​របស់​ខ្លួន​​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ ដែល​ជា​ម៉ូដែល​ 400 GT។

ដើម្បី​អបអរ​ខួប​ទី​ ៥០ ឆ្នាំ​នេះ​ Lamborghini បាន​ផលិត​នូវ​រថយន្ត​ ៥ គ្រឿង​តំណាង​ឲ្យ​​ធាតុ​ទាំង​ ៥ ក្នុង​វប្បធម៌​របស់​ជប៉ុន​ រួម​មាន​ធាតុ​ទឹក, ភ្លើង, ដី, ខ្យល់ និង​ មេឃ។ រថយន្ត​ ៥ គ្រឿង​នេះ​មាន​ឈ្មោះ​ថា​ Aventador S Roadster 50th Anniversary Japan ​ហើយ​មាន​តែ​រថយន្ត​តំណាង​ឲ្យ​ធាតុ​ទឹក​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​តាំង​បង្ហាញ​​អំឡុង​ព្រឹត្តិការណ៍​ Lamborghini Day នៅ​ជប៉ុន។
រថយន្ត​ធាតុ​ទឹក​នេះ​មាន​​ប្រើ​ទឹក​ថ្នាំ​ពណ៌​ខៀវ​​ខ្ចី រំលេចពណ៌ខៀវចាស់ ដែល​ពណ៌​ខាង​ក្រៅ​​នេះ អ្នក​ជំនាញ​ខាង​ពណ៌​ថ្នាំ​ ១០ រូប​បាន​​ចំណាយ​ពេល​ ១៧០ ម៉ោង​ដើម្បី​ធ្វើ​វា​ចេញ​មក​បាន។
រៅ​ពី​បាន​ដាក់​បង្ហាញ​រថយន្ត​ធាតុ​ទឹក​ ក្នុង​ព្រឹត្តិការណ៍​ Lamborghini Day នេះ​ក៏​មាន​ជា​ក្បួន​ដង្ហែ​រថយន្ត​ Lamborghini ចំនួន​ ៨០ គ្រឿង​ក្នុង​ទីក្រុង​តូក្យូ​ផង​ដែរ៕​​​​​​​​​​


ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop