​កីឡាករ​២​រូប​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់​ក្រុម​មីយ៉ាន់ម៉ា មុន​ប៉ះ​កម្ពុជា

ក្រុម​គោ​ព្រៃ​វ័យ​ក្មេង​របស់​កម្ពុជា ​នឹង​ត្រូវ​ប្រកួត​ត​ទល់​ជាមួយ​ក្រុម​ U19 ​មីយ៉ាន់ម៉ា​នៅ​វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច​នេះ ​ក្នុង​ប្រកួត​ទី​២​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូលG ​ពាន​ AFC U19 Championship​​។



មុន​ឈាន​ដល់​ការ​ប្រកួត​ល្ងាច​នេះ​ដែរ ក្រុម​អ្នក​អង្កេត​របស់​វិបសាយ Sabay ​មើល​ឃើញ​ថា​មីយ៉ាន់ម៉ា ​មាន​កីឡាករ​ល្អ​២​នាក់​ដែល​នៅ​តំបន់​បម្រើ​ប្រយុទ្ធ ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​និង​តែងតែ​បង្កើត​ឱកាស​ដល់​តំបន់​ប្រយុទ្ធ​បាន​យ៉ាង​ល្អ ​នា​ការ​ប្រកួត​កន្លង​ទៅ​នោះ។ កីឡាករ​ទាំង​ពីរ​នាក់​នោះ មាន​ឈ្មោះ​ថា Lwin Moe Aung ​ពាក់​អាវ​លេខ​៦ ​និង​កីឡាករ Myat Kaung Khant ​ពាក់​អាវ​លេខ​៨។

ខ្សែ​បម្រើ​២​នាក់​នេះ​ហើយ តែងតែ​លេង​ស៊ី​ចង្វាក់​គ្នា​មែនទែន ​ហើយ​នៅ​ពេល​បាល់​ដល់​ជើង​ពួកគេ ​កម្រ​មាន​ដៃ​គូ​អាច​ប្រជែង​យក​បាន​ណាស់។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​មតិ​អារម្មណ៍​ឬ​អាច​និយាយ​បាន​ថា​ភាព​ឆ្លាត​វៃ​របស់​ពួកគេ ​មាន​កម្រិត​លើស​កីឡាករ​ដទៃ ត្បិត​អី​ចេះ​បោះ​បាល់​ទៅ​ឱ្យ​ដៃ​គូ​ណា ​ដែល​ឈរ​នៅ​តំបន់​អាច​បង្កើត​ឱកាស​ទៅ​មុខ​បាន។ ត្បិត​តែ​មាឌ​មិន​សូវ​ធំ ប៉ុន្តែ​បច្ចេកទេស​យក​បាល់ និង​ការពារ​បាល់​នោះ ​ពួកគេ​មាន​គ្រប់​ក្បាច់ ​ដែល​សឹង​តែ​មិន​ខូច​បាល់​សោះ ពេល​លេង​ទល់​ក្រុម​ហ្វីលីពីន​ដែល​ពួកគេ​យក​ឈ្នះ​ក្នុង​លទ្ធផល ៦-០ ​នោះ។
លោក​ Jose Maria Abraturi គ្រូ​ U19 ហ្វីលីពីន​ក្រោយ​ចប់​ការ​ប្រកួត​កន្លង​ទៅ ​ក៏​បាន​សរសើរ​ដល់​កីឡាករ​២​នាក់​នេះ​ដែរ ព្រោះ​ថា​ឱកាស​រក​គ្រាប់​បាល់​ទាំង​អស់​ភាគ​ច្រើន​ចេញ​ពី​ជើង​កីឡាករ​២​នាក់​ខាង​លើ​នេះ​ឯង៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop