៤៥នាទីដំបូងវគ្គទី១ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានឡើយ ទោះមានឱកាសដូចគ្នា។ តែឈានដល់វគ្គទី២ការប្រកួតកាន់តែស្វិតស្វាញ បន្ទាប់ពីខ្សែប្រយុទ្ធ Naby Keita របស់ Leipzig ទទួលបានកាតលឿងទី២ស្មើកាតក្រហមបណ្ដេញចេញពីការប្រកួតនៅនាទី៥៤។
ក្នុងនាទី៦៨ក្រុមដែលសល់គ្នាតែ១០នាក់ Leipzig រកបានមួយគ្រាប់នាំមុខមុនដោយបាល់ប៉េណាល់ទីរបស់កីឡាករ Emil Forsberg មុនពេលThiago Alcantara របស់ Bayern តាមស្មើបានវិញនាទី៧៣។ បញ្ចប់៩០នាទីក្រុមទាំងពីរនៅតែស្មើគ្នា ១-១ បន្តបន្ថែមម៉ោង១៥នាទីពីរដង ប៉ុន្តែពួកគេនៅតែមិនអាចធ្វើអ្វីគ្នាបាន។
ដូច្នេះត្រូវឈានដល់បាល់ប៉េណាល់ទីកាត់សេចក្ដី។ ៥គ្រាប់របស់ Bayern គ្មានភ្លាត់មួយគ្រាប់ណាឡើង ដោយឡែក Leipzig ភ្លាត់ទាត់មិនចូលគ្រាប់ចុងក្រោយដោយកីឡាករ Timo Wener៕
Post a Comment