ក្រោមពាក្យស្លោក “I Am The Power” ឬ “ខ្ញុំគឺជាថាមពល” សម្តៅលើការផលិត Vespa Elettrica ផ្តល់នូវថាមពលសម្រាប់អ្នកបើកបរក្នុងសំឡេងស្ងាត់ និងមិនបំផ្លាញបរិយាកាសផែនដីព្រោះគ្មានការបំភាយជាតិពុលដូចម៉ូតូដទៃផ្សេងទៀតឡើយ ។
ម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុនអ៊ីតាលី Vespa ស្ថិតក្រោមដំបូលរបស់ក្រុមហ៊ុនមេ Piaggio ទាំងម៉ូដែល hybrid និងសាកអាគុយផលិតឡើងសម្រាប់អ្នកពេញនិយមប្រភេទម៉ូតូអូតូ ទម្ងន់ស្រាល និងការធ្វើដំណើរផ្លូវឆ្ងាយដោយមិនបំពុលបរិយាកាស ។ ត្បិតតែមានរាងតូចតែ Vespa Elettrica មានម៉ូទ័រអគ្គិសនីកម្លាំង ២ គីឡូវ៉ាត់អាចធ្វើដំណើរចម្ងាយ ១៩ គីឡូម៉ែត្រ ។
ការសាកថ្មវិញដល់ទៅ ៤ម៉ោង ។ ដោយឡែកម៉ូដែល hybrid មានម៉ាស៊ីន៤តូចដែលមិនផ្តល់កម្លាំងជម្រុញតែជំនួសវិញដោយការជម្រុញម៉ាស៊ីនភ្លើងដើម្បីរក្សាថ្ម Lithium បញ្ជូលភ្លើង និងបង្កើនកម្លាំងបើកបរដល់ទៅ ២០២ គីឡូម៉ែត្រឯណោះ ។ គួរបញ្ជាក់ថា ម៉ូតូអគ្គិសនី Vespa Elettrica នឹងត្រូវបានផលិតនៅឯរោងចក្រ Pontedera របស់ Piaggio នៅចុងឆ្នាំ ២០១៧ នេះ ៕

Post a Comment