៥ ចំណុច David Moyes ត្រូវ​ធ្វើ ដើម្បី​គាស់ West Ham​ ងើប​វិញ

អ្នក​ចាត់​ការ​សញ្ជាតិ​ស្កុតឡែន David Moyes ត្រូវ​បាន​ក្លឹប​ West Ham​ តែងតាំង​ឲ្យ​ដឹក​នាំ​ក្លឹប​ដល់​ចប់​រដូវ​កាល ក្រោយ​បណ្ដេញ​លោក Slaven Bilic ចេញ​។ West Ham​ ធ្លាក់​ខ្លួន​ដុនដាប​មែនទែន​នៅ​រដូវ​កាល​នេះ កំពុង​ឈរ​នៅ​​តំបន់​កាត់​ចោល​លេខ​១៨ ឆ្លង​កាត់​១១​ប្រកួត​កន្លង​ទៅ​ទើប​តែ​ឈ្នះ​បាន ២ ស្មើ៣ និង​ចាញ់​ដល់​៦។
ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​បែប​នេះ​ទោះ​នៅ​ដើម​រដូវ​កាលក្ដី​ ការ​មក​ដល់​របស់ Moyes ក៏​មិន​ងាយ​ស្រួល​ ព្រោះ​ត្រូវ​កែ​សម្រួល​ច្រើន។ ណាមួយ Moyes មិនមែន​ជា​អ្នក​ចាត់​ការ​ខ្លាំង​ក្លា​ណាស់​ណា​ទេ​​នៅ​អង់គ្លេស ប៉ុន្មាន​រដូវ​កាល​កន្លង​ទៅ​ធ្វើ​មិន​ល្អនៅ​ Man Utd ហើយ​ថែម​ទាំង​នាំ Sunderland ធ្លាក់​ទឹក​​ទៅ  Championship បាត់ទៀត។ ងាក​មក West Ham​ តើ​អ្នក​ចាត់​ការ​រូប​នេះ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ស្រោចស្រង់​ក្រុម​មក​វិញ?
១. ប្រព័ន្ធ​ការពារ

ប្រព័ន្ធ​ការពារ​របស់ West Ham​ រដូវ​កាល​នេះ​ខ្សោយ​មែនទែន​ក្នុង Premier League របូត​ដល់​២៣​គ្រាប់​ក្នុង​១១​ប្រកួត​កន្លង​ទៅ។ ​ប៉ះ Liverpool និង Manchester United របូត​៤​គ្រាប់​ក្នុង​មួយ​ប្រកួត​ៗ និង​របូត​៣​គ្រាប់ ពេល​ជួប Southampton, Newcastle, Tottenham និង Brighton។
២. កែ​ទម្រង់​ច្បាប់​ដោះដូរ​កីឡាករ​ក្នុង​ក្លឹប
លោក David Sullivan(ឆ្វេង) David Gold (ស្ដាប់) ប្រធា​នក្លឹប​ទាំង​២
គ្រប់​អ្នក​ចាត់ការ​របស់ West Ham​ ដែល​ចូល​កាន់​តំណែង​តែង​ឈឺ​ក្បាល​ព្រោះ​រឿង​នេះ។ ព្រោះ​រាល់​ការ​នាំ​ចូល​កីឡាករ​ម្ដង​ៗ​មិនមែន​ជ្រើស​ចេញ​ពី​អ្នក​ចាត់​ការ​តែ​ម្នាក់​ទេ ពេល​ខ្លះ​ដោយ​ប្រធាន​ក្លឹប ថ្នាក់​ដឹក​នាំ​ផ្សេង​ៗ ឬ​អ្នក​ចាត់ការ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប ​អ្នក​ចាត់ការ​ពិបាក​រៀប​កីឡាករ​ឲ្យ​លេង​ត្រូវ​គ្នា។
៣. លួង​ចិត្ត​អ្នក​គាំទ្រ
រដូវ​កាល​នេះ​អ្នក​គាំទ្រ West Ham បាន​ស្រែក​ចំអក​​ឌឺដង​ទៅ​កីឡាករ​និង​អ្នក​ចាត់ការ​​យ៉ាង​ខ្លាំង និង​​ប្រើ​បណ្ដាញ​សង្គម​រិះគន់​មិន​សំចៃ​ដៃ​លើ​ថ្នាក់​ដឹក​នាំ​ក្លឹប។ ដូច្នេះ David Moyes ត្រូវ​ប្រឹង​យ៉ាងណាង​ឲ្យ​ក្លឹប​មាន​លទ្ធផល​ល្អ​សមរម្យ​ណា​មួយ​​នៅ​ពេល​ចាប់​ផ្ដើម ដើម្បី​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ឡើយ​វិញ។ បុរស​​វ័យ​៥៤​ឆ្នាំ​ក៏​បាន​តាំង​ចិត្ត សង្ឃឹម​បាន​ជួប​អ្នក​គាំទ្រ​នៅ​ថ្ងៃ​ដំបូង​ ពេល​ដែល​ខ្លួន​ដឹក​នាំ​ផង​ដែរ។
៤.​ Carroll និង Chicharito គូរ​ដាក់​នរណា​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់?












​​Moyes ពេល​នេះ​មាន​ខ្សែ​ប្រយុទ្ធ​ចំ​តួ​​២​រូប​សំខាន់​គឺ Carroll និង Chicharito។ ក្រោម​ការ​ដឹក​នាំ​របស់​លោក Slaven Bilic  គេ​មិន​ដឹង​ថា ពីរ​នាក់​នេះ​នរណា​ជា​ខ្សែ​ប្រយុទ្ធ​ចំ​តួ​ឲ្យ​ពិត​នោះ​ទេ ព្រោះ​ពេល​ខ្លះ​ឆ្លាស់​គ្នា​លេង ពេល​ខ្លះ​ទៀត​ដាក់​ឲ្យ​លេង​ទាំង​ពីរ។ អញ្ចឹង ​Moyes គួរ​មាន​ទម្រង់​លេង​មួយ​ច្បាស់​លាស់​សម្រាប់​ជ្រើស​កីឡាករ​ទាំង​ពីរ។ មើល​តាម​​ការ​ប្រកួត​ West Ham ប្ដូរ​ប្រព័ន្ធ​លេង​ញឹក​ណាស់ ដូច​ជា (៤-២-៣-១) (៣-៤-៣) (៣-៤-២-១) ជា​ដើម។
៥. រក Payet ថ្មី
ចាប់​តាំង​បាត់ Dimitri Payet ក្លឹប​ក្នុង​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​ឡុងដ៍មួយ​នេះ​ ដូច​ជា​បាត់​អ្នក​នាំ​លេង​ប្រយុទ្ធ និង​ក្រឡុក​ក្នុង​ទីលាន។ ប្រសិន​ជា​អាច​នៅ​ទ្វារ​ដោះដូរ​កីឡាករ​បើក​ពេល​ខាង​មុខ​​​គួរ​ចំណាយ​ទិញ​កីឡាករ​នាំ​លេង​ម្នាក់ ដើម្បី​ជំនួស Payet៕​​

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop