Toure បានថ្លែងទៅអ្នកសារព័ត៌មានថា៖ "និយាយតាមត្រង់ទៅ ខ្ញុំមិនចូលចិត្តបាល់ប្រភេទហ្នឹងទេ។ បាល់ដែលយកមកប្រើការគួរតែជាបាល់ដែលមានគុណភាពល្អជាងនេះ។ វាពិតជាស្រាលខ្លាំងណាស់"។ ខ្សែបម្រើវ័យ ៣៤ឆ្នាំបានបន្តទៀតថា៖ "សូម្បីតែនៅប្រទេសខ្ញុំ (ប្រទេសIvory Coast នៅទ្វីបអាហ្វ្រិក) ក៏មិនប្រើបាល់ប្រភេទហ្នឹងដែរ។
ពេលដែលសួរថា បាល់ហ្នឹងមានបញ្ហាអីឲ្យប្រាកដ តារាឆ្នើមវ័យ៣៤ឆ្នាំបានឆ្លើយថា៖ "បាល់ហ្នឹងតែម្ដងជាបញ្ហាគ្រប់យ៉ាង។ ពេលស៊ុត បញ្ជូន ឬទប់តែបន្តិចសោះ វាហោះបាត់ទៅហើយ គួបផ្សំនឹងរដូវដែលមានភ្លៀងអ៊ីចឹងទៀត ធ្វើឲ្យយើងពិបាកលេងតែម្ដង"។
លោក Pep Guardiola កាលពីថ្ងៃម្សិលមិញក៏បាននិយាយថាបាល់ប្រើក្នុង League Cup ជាបាល់អន់ ហើយមិនអាចទទួលយកបាន។ យ៉ាងណាក៏ដោយ Manchester City នៅតែកក់កៅអីវគ្គ ៨ក្រុម League Cup បន្ទាប់ពីផ្ដួល Wolves នៅវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី៕
Post a Comment