African All Stars ​ដាក់​ពេញ​ជើង ​ប៉ះ​ជម្រើស​ជាតិ​កម្ពុជា​ល្ងាច​នេះ

ជំនួប​កម្ដៅ​សាច់​ដុំ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ក្រុម Afican All Stars ​ធ្វើ​ឡើង​នៅ​ល្ងាច​នេះ​ហើយ វេលា​ម៉ោង​៥:៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក Eselemo Fred ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ខាង​លើ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​រៀប​ចំ​បាន​ល្អ​ហើយ សម្រាប់​ការ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​លោក​បាន​កោះ​ហៅ​កីឡាករ​ល្អ​ៗ​ជា​ច្រើន ដូចជា Kipson Gbenga Shane ​និង Paul ​ជា​ដើម ​សម្រាប់​ការ​ប្រកួត​មិត្តភាព​ដ៏​សំខាន់​នេះ។ មួយ​វិញ​ទៀត ​ក្រុម​ African All Stars ​ក៏​បាន​នាំ​យក​កីឡាករ​ថ្មី​ចូល​ផង​ដែរ គឺ​ខ្សែ​ប្រយុទ្ធ​ Peter Ani ​។


ដោយ​ឡែក​សម្រាប់​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ ​បាន​បញ្ជាក់​ដែរ​ថា​ក្រុម​ខាង​លើ​ពិត​ជា​ខ្លាំង​មិន​ចាញ់ មីយ៉ាន់ម៉ា ​នោះ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​លោក ​ណាត់​ពួកគេ​ប្រកួត​កម្ដៅ​​សាច់​ដុំ​មុន​ការ​ប្រកួត​សំខាន់​មក​ដល់។
​ប្រយុទ្ធ​ Peter Ani
ក្រុម Afican All Stars ​ជា​ក្រុម​ជម្រើស​កីឡាករ​មក​ពី​តំបន់​អាហ្វ្រិក​ហើយ ​ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ​ដែល​សុទ្ធ​តែ​សឹង​សមាជិក​ទាំង​អស់​លេង​នៅ​ក្លឹប​ធំ​ៗ​ក្នុង​លីគ​កំពូល​កម្ពុជា។ ប៉ុន្មាន​ប្រកួត​កន្លង​មក​ជាមួយ​ក្រុម​ជម្រើស​ជាតិ គឺ​គោ​ព្រៃ​កម្ពុជា​មិន​ងាយ​នឹង​យក​ឈ្នះ​ពួកគេ​បាន​ស្រួល​ៗ​នោះ​ទេ ត្បិត​អី​ពេល​ខ្លះ​មាន​ចាញ់​ថែម​ទៀត​ផង៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop