គ្រូបង្វឹកក្រុមបិសាចក្រហម ត្រូវបានចោទប្រកាន់ពីការមិនប្រកាសចំណូលចន្លោះឆ្នាំ២០១១-១២ ដែលលោកត្រូវបង់ពន្ធឲ្យអាជ្ញាធរអេស្ប៉ាញ ប្រមាណ ២,៩ លានផោន (ប្រហែល ៣,៧៩ លានដុល្លារ) អំឡុងពេលលោកធ្វើជាគ្រូបង្វឹកក្រុម Real Madrid។
ក្រោយពីចាកចេញពីសវនាការ ដោយប្រញិបប្រញាប់ ដោយលោកត្រូវត្រលប់ទៅអង់គ្លេសវិញដើម្បីរៀបចំកូនក្រុមមុនជួបក្រុមតោខៀវនៅយប់ថ្ងៃអាទិត្យនេះ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ វ័យ៥៤ឆ្នាំ ត្រូវបានហ៊ុមព័ទ្ធជុំជិតដោយក្រុមអ្នកកាសែត។ លោកបាននិយាយថា លោកមកអេស្ប៉ាញដើម្បីបង់លុយដែលមានជម្លោះ។ “ខ្ញុំមិនតវ៉ា ខ្ញុំមិនតបត ខ្ញុំបង់ពន្ធ ខ្ញុំចុះហត្ថលេខាលើក្រដាស"។ លោក Mourinho បាននិយាយ។
ជុំវិញករណីនេះ កន្លងមកទាំង Messi, Neymar និង Ronaldo សុទ្ធតែត្រូវបានតុលាការអេស្ប៉ាញកោះហៅរឿងគេចវេះមិនបង់ពន្ធ ហើយ Ronaldo ក៏ធ្លាប់បាននិយាយថា លោកពិតជាធុញទ្រាន់នឹងរឿងពន្ធដ៏ស្មុគស្មាញនៅអេស្ប៉ាញនេះណាស់៕
Post a Comment