រោគសញ្ញាទាំង៥ដែលបង្ហាញថា នៅក្នុងឈាមរបស់អ្នកកំពុងដែលខ្វះអុកស៊ីសែន!

ថ្វីត្បិតតែអុកស៊ីសែន ជាឧស្ម័នគីមីដែលមានពាសពេញក្នុងធាតុអាកាស ការស្រូបយកវាចូលមកក្នុងខ្លួនអោយបានគ្រប់គ្រាន់នៅតែជាបញ្ហាដែលមនុស្សម្នាក់ៗគួរតែដឹង។ ជារៀងរាល់វិនាទី ខ្លួនប្រាណរបស់យើងត្រូវការអុកស៊ីសែនក្នុងបរិមាណដ៏សមស្របមួយ ដើម្បីដំណើរការទៅមុខតាមប្រក្រតី។ ក្នុងនោះវាមិនមែនត្រូវបានប្រើសម្រាប់តែដកដង្ហើមចេញចូលប៉ុណ្ណោះទេ ប៉ុន្តែអុកស៊ីសែនត្រូវការជាចាំបាច់ដើម្បីអោយឈាមអាចមានសមត្ថភាពក្នុងការចិញ្ចឹមកោសិកា និងផ្នែកផ្សេងៗនៅក្នុងរាងកាយរបស់យើង។ ដូច្នេះ ប្រសិនជាឈាមរបស់យើងមានអុកស៊ីសែនមិនគ្រប់គ្រាន់ វានឹងធ្វើអោយការដំណើរការរាងកាយរបស់យើងមានបញ្ហាដូចគ្នា។
ខាងក្រោមនេះជារោគសញ្ញាទាំង៥ដែលបង្ហាញថា ខ្លួនឈាមរបស់អ្នកកំពុងតែខ្វះអុកស៊ីសែនហើយ ដែលក្នុងនោះមានដូចជា៖
១. មានអារម្មណ៍ថាខ្សោយ ឬវិលមុខ
ប្រសិនជាអ្នកមានអារម្មណ៍ថាខ្សោយ វិលមុខ រឺក៏ងងឹតភ្នែកមួយរំពេចនៅពេលដែលអ្នកធ្វើចលនាអ្វីមួយ អ្នកកំពុងតែខ្វះអុកស៊ីសែននៅក្នុងឈាមហើយ។

២. អស់កម្លាំង
អ្នកធ្លាប់ឆ្ងល់ទេ? ហេតុអ្វីបានជាពេលខ្លះអ្នកមិនបានបញ្ចេញកម្លាំងធ្វើអ្វីមួយសោះ តែអ្នកបែរជាអស់កម្លាំងទៅវិញ? នេះក៏ដោយសារតែអុកស៊ីសែនដែលនៅក្នុងឈាមអ្នកមានមិនគ្រប់គ្រាន់ដែរ។

៣. បេះដូងលោតញាប់
នៅពេលដែលបេះដូងលោតញាត់ វាមានន័យថាបេះដូងកំពុងតែព្យាយាមលោតដើម្បីស្រូបយកអុកស៊ីសែនអោយបានគ្រប់គ្រាន់។

៤. ដង្ហើមមានសភាពខ្លី
ប្រសិនជាដង្ហើមរបស់អ្នកស្រាប់តែមានសភាពខ្លីៗ ដែលតម្រូវអោយអ្នកមានអារម្មណ៍ដូចថប់ៗ នេះហើយជារោគសញ្ញាមួយទៀតដែលឈាមអ្នកខ្វះអុកស៊ីសែន។

៥. ឈឺក្បាល រឺមានអាការះភាំងៗ

នៅពេលដែលឈាមអ្នកខ្វះអុកស៊ីសែន អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថា ឈឺក្បាល រឺមានអាការះភាំងៗដូចជាភ្លេច រឺចាប់មិនបានរឿងអ្វីមួយ។ វានឹងធ្វើអោយអ្នកពិបាកនៅក្នុងការផ្តោតអារម្មណ៍៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop