ចំណាយ​ត្រឹម ១៤៩ ដុល្លារ ប្រែ​កាយ​វ៉ែនតា​ធម្មតា​ទៅ​ជា​វ៉ែនតា​ឆ្លាតវៃ

ជា​ធម្មតា​យើង​ធ្លាប់​តែ​ឃើញ​ការ​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​នៃ​នាឡិកា​ឆ្លាតវៃ, ស្បែកជើង​ឆ្លាតវៃ បើ​យើង​ក្រឡេក​មក​ស្គាល់​ឧបករណ៍​ថ្មី​មាន​ឈ្មោះ PogoCam ផលិត​ដោយ​ក្រុមហ៊ុន PogoTec មាន​សមត្ថភាព​បង្វែរ​ប្រភេទ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ឬ​ការពារ​ភ្នែក ទៅ​ជា​បង្កប់​មុខងារ​អាច​ថត​រូប​និង​វីដេអូ​បាន​យ៉ាង​ឡូយ។​

ស្ថិត​ក្នុង​តម្លៃ ១៤៩ ដុល្លារ និង​ទម្ងន់​ខ្លួន​ក្បែរ ៦ ក្រាម មាន​សមត្ថភាព​អាច​ផ្ដិត​យក​រូបភាព​ក្នុង​ទំហំ 5MP ដល់​ខ្ទង់ ១០០ សន្លឹក​និង​វីដេអូ ៣០ នាទី ដោយឡែក​បើ​​គិត​ថា​អ្នក​ចង់​ថត​ទៀត អ្នក​អាច​ផ្ទេរ​ទិន្នន័យ​ទាំង​ស្រុង​ចូល​ទៅ​ស្មាតហ្វូន តាម​រយៈ​ប្រព័ន្ធ Bluetooth ឬ​ផ្ទេរ​ចូល​ Smart Case នៃ​ឧបករណ៍​នោះ (ប្រើ​សម្រាប់​សាក​ថ្ម) ដែល​មាន​អង្គ​ផ្ទុក​​នូវ​រូប ១៦,០០០ សន្លឹក និង​វីដេអូ​ចំនួន ១៨០ (ប្រភេទ ៣០ វិនាទី)។​

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ វា​ក៏​មាន​មុខងារ​ទប់​លំនឹង ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ល្បឿន​ម៉ូតូ​ជាង ១១០គ.ម/ម៉ ឬ​រទេះ​ភ្លើង Roller Coaster ល្បឿន ១៥០ គ.ម/ម៉ ក្ដី ក៏​វា​អាច​ផ្ដិត​យក​វីដេអូ​និង​រូបភាព​ដោយ​នឹង​ថ្កល់​បាន​យ៉ាង​ល្អ៕​​​​


ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop