ប្រធានក្រុម Atletico រូបនេះបាននិយាយថា៖ "នាពេលបច្ចុប្បន្ន ខ្ញុំអាចនិយាយបានថា Europa League ជាក្របខ័ណ្ឌលាមក"។ ទោះជាយ៉ាងណា កីឡាករសញ្ជាតិអេស្ប៉ាញបាននិយាយសម្រាលសម្ដីខ្លួនឯងវិញថា៖ "ប៉ុន្តែ Europa League បានបង្រៀនខ្ញុំច្រើនណាស់ ដូច្នេះបើសិនជាយើងត្រូវលេងក្នុងក្របខ័ណ្ឌនេះ យើងត្រូវតែខិតខំលេងដើម្បីឈ្នះពាន។ ខ្ញុំគិតថានាពេលនេះ ឱកាសក្នុងការឡើងទៅវគ្គ Champions League បន្ទាប់ ហាក់នៅឆ្ងាយណាស់។ យើងត្រូវតែមើល និងកែកុនកំហុសឡើងវិញឲ្យមែនទែន ព្រោះយើងមិនអាចយកឈ្នះក្លឹប Qarabag ទាំងពីរជើង"។
Atletico Madrid ធ្លាប់ឈ្នះពាន Europa Leauge ពីរលើក ដោយលើកទី ១ កាលពីរដូវកាល ២០០៩/២០១០ និងលើកទី ២ ក្នុងរដូវកាល ២០១១/២០១២ ដែលក៏ជារដូវកាលដែល Gabi លេងឲ្យក្លឹបមួយនេះ។
Atletico បានបង្ហាញទម្រង់លេងមិនសូរល្អទេ ក្នុង Champions League រដូវកាលថ្មីនេះ ដោយមិនទាន់ស្គាល់រសជាតិឈ្នះម្ដងឡើយ ក្នុងការប្រកួតទាំង ៤ចុងក្រោយ។ ជាមួយនឹងលទ្ធផលស្មើ ៣ និងចាញ់១ ខណៈសល់ ២ប្រកួតទៀត ធ្វើឲ្យក្លឹបយក្សអេស្ប៉ាញប្រឈមនឹងការធ្លាក់ទៅលេងបាល់ Europa League៕
Post a Comment