ក្នុងសន្និសីទ Champions League ពេលដែលសួរពីដំណើរការចរចាកុងត្រាថ្មីជាមួយក្លឹប Manchester City ដល់ណា Silva បានឆ្លើយទៅវិញថា៖ "ពួកយើងកំពុងនិយាយគ្នារឿងហ្នឹងហើយ នាពេលបច្ចុប្បន្ន។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចចុះកុងត្រាថ្មីនាពេលឆាប់ៗ ពីព្រោះខ្ញុំស្រលាញ់ Manchester City និងចង់លេងឲ្យក្លឹបមួយនេះឲ្យបានគ្រប់ ១០ឆ្នាំ"។
កីឡាករសញ្ជាតិអេស្ប៉ាញ បានបន្តទៀតថា៖ "វាពិតជាអស្ចារ្យណាស់ បើសិនជាខ្ញុំអាចឈ្នះពាន Champions League។ ខ្ញុំបន់រាល់យប់ដើម្បីឲ្យបានលើកពានជាមួយក្លឹប Manchester City។ ខ្ញុំសង្ឃឹមថាពួកយើងអាចធ្វើបានទៅចុះ ក្នុងរដូវកាលនេះ"។
ក្លឹប Manchester City បានទិញ ខ្សែបម្រើប្រយុទ្ធរូបនេះ ពីក្លឹប Valencia កាលពីឆ្នាំ ២០១០ ក្នុងតម្លៃ ២៥លានផោន។ កីឡាករវ័យ ៣១ឆ្នាំបានបង្ហាញខ្លួនចំនួន ២៣០លើកឲ្យក្លឹបយក្សអង់គ្លេសមួយនេះ ក្នុង EPL ដោយក្នុងនោះរកបាន ៤០គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតរហូតដល់ទៅ ៧០ដង៕
Post a Comment