ប្រិយមិត្តប្រហែលធ្លាប់បានទស្សនាវីដេអូកំប្លែងដែលគេបានបង្ហោះស្ដីពីការយកត្រសក់ទៅដាក់នៅក្បែរខ្លួនឆ្មាមិនឱ្យវាដឹងខ្លួន ហើយពេលដែលវាក្រឡេកឃើញនោះវានឹងភ័យភ្ញាក់ក្រញ៉ាងខ្លួន ដល់ថ្នាក់លោតឡើងលើទៀតផង។
នៅពេលដែលម្ចាស់វាលេងដូច្នេះ ទាំងយើងទាំងគេគិតថាជាការលេងសើចជាមួយឆ្មា តែតាមពិតវាប៉ះពាល់ដល់សតិអារម្មណ៍របស់សត្វឆ្មាជាខ្លាំង។ ប្រិយមិត្តអាចនឹងឆ្ងល់ថាគ្រាន់តែត្រសក់ហេតុអ្វីឆ្មាខ្លាចម្ល៉េះ?
អ្នកជំនាញផ្នែកសត្វបានព្រមានថាការលេងដូច្នោះអាចបង្កផលមិនល្អចំពោះឆ្មាព្រោះវាធ្វើឱ្យឆ្មាភិតភ័យខ្លាំង។ នោះក៏ដោយសារឆ្មាវាអាចនឹងគិតថាត្រសក់នោះជាគ្រោះថ្នាក់ឬជាសត្វសត្រូវរបស់វា ជាពិសេសគឺសត្វពស់ ដោយសារតែវាមានរាងស្រដៀង (បើទោះបីជាខ្លីក៏ដោយ)។
ក្រោយពេលឃើញត្រសក់ភ្លាមៗឆ្មាមិនត្រឹមតែភ័យតក់ស្លុតអស់ព្រលឹងព្រលាំងទេ តែថែមទាំងត្រូភ្ញោចឱ្យលោតហើយរត់យ៉ាងលឿនអាចបុកនឹងវត្ថុផ្សេងៗបង្កការខូចខាត និងរងរបួសខ្លួនឯងជាដើម។
ហេតុនេះសម្រាប់អ្នកដែលចិញ្ចឹមឆ្មាសូមកុំយកតម្រាប់តាមវីដេអូកំប្លែងទាំងនោះអី។ ព្រោះវាអាចជាសកម្មភាពអមនុស្សធម៌មួយដែលមើលទៅដូចជារឿងសប្បាយ។ បើទោះមិនមែនគ្រប់ឆ្មាសុទ្ធតែខ្លាចត្រសក់តែចៀសវាងប្រសើរជាង៕
Home » ជីវិត នឹង សង្គម » ហេតុអ្វីបានជាសត្វឆ្មាខ្លាចត្រសក់ខ្លាំងម្ល៉េះ?
Subscribe to:
Post Comments
(
Atom
)
Post a Comment