សំអាតអ្វីមុនគេពេលចូលមុជទឹក នោះក៏អាចបញ្ជាក់ពីអត្តចរិតអ្នកដែរ

យើងទាំងអស់គ្នាយល់ស្របថាការថែរក្សាខ្លួនយើងគឺរឿងសំខាន់ណាស់។ វាដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់យើង។ ការរក្សាភាពស្អាតស្អំមិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ល្អទេតែវាក៏ទាក់ទាញអ្នកដទៃមករកយើងដែរ។
អ្នកមានអារម្មណ៍ស្រស់ថ្លានិងមានក្លិនល្អពេញមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្របានបញ្ជាក់ការពិតខ្លះៗអំពីផ្នែកមួយចំនួននៃរាងកាយដែលយើងត្រូវធ្វើការសម្អាតជាមុនគេ ព្រោះវានឹងបញ្ជាក់ពីអត្តចរិតរបស់យើងផ្ទាល់។
១. សម្អាតមុខមុនគេ

បើអ្នកតែងតែសម្អាតមុខមុនគេ នោះអ្នកគឺជាមនុស្សម្នាក់ដែលមានទំនាក់ទំនងនឹងរឿងលុយកាក់ លុយកាក់ជារឿងសំខាន់សម្រាប់អ្នក។ ជីវិតទាំងមូលរបស់ពួកគេមានឥទ្ធិពលជុំវិញការរកលុយបានគ្រប់គ្រាន់ដើម្បីធានាពីអនាគតគេ និងអនាគតរបស់កូនៗ ពួកគេ។ មនុស្សទាំងនេះគិតតែពីខ្លួនឯងភាគច្រើន ហើយមិនយកចិត្តទុកដាក់ចំពោះអ្វីដែលមនុស្សជុំវិញខ្លួនគិតអំពីពួកគេនោះទេ។
២. សម្អាតសក់មុនគេ 

ពួកគេជាមនុស្សដែលមានការទាក់ទងទៅរឿងសិល្បៈភាគច្រើន ហើយការគិតរបស់គឺចេញពីបេះដូង ផ្សំជាមួយនឹងខួរក្បាលដ៏ឆ្លាតវ័យរបស់គេ។ រឿងលុយកាក់មិនសូវសំខាន់ ហើយគេជាប្រភេទមនុស្សដែលពូកែស្រមើស្រម៉ៃ មានការគិតច្នៃប្រឌិត​ ពេលខ្លះអាចខ្ចិលបន្តិចប៉ុន្តែគេព្យាយាមក្នុងការសម្រេចគោលបំណងរបស់គេ។
៣. លាងសម្អាតដើមទ្រូងមុនគេ

គេជាមនុស្សស្មោះត្រង់ ជាមនុស្សមានហេតុផល ប្រើខួរក្បាលក្នុងការគិត គេមិនចូលចិត្តនិយាយបញ្ឆិតបញ្ឆៀងនោះទេ គឺចំៗចំនុចតែម្តង។ គេអាចជាមនុស្សដែលពូកែរឿងលើគ្រែ ហើយភាគច្រើនត្រូវជាមួយមនុស្សដែលចូលចិត្ត សម្អាតសក់មុនគេ។
៤. សម្អាតក្លៀកមុនគេ 

មានន័យថាអ្នកជាមនុស្សដែលភាគច្រើនគឺ ពឹងពាក់អ្នកដទៃច្រើន ប៉ុន្តែអ្នកក៏ជាមនុស្សដែលខិតខំធ្វើការផងដែរ។ អ្នកដទៃចូលចិត្តនៅក្បែរអ្នកច្រើន អ្នកអាចជាមនុស្សដែលល្បី អ្នកដទៃស្គាល់ច្រើន ហើយជាមនុស្សដែលមានភាពជឿជាក់ និង ពោរពេញដោយភាពសប្បាយរីករាយក្នុងចំណោមមិត្តភ័ក្ររបស់អ្នកទាំងអស់។ ប៉ុន្តែភាគច្រើន គឺត្រូវជួបមនុស្សបោកប្រាស់អ្នក យកកេងចំណេញមកលើអ្នក។
៥. សម្អាតស្មាមុនគេ 

អ្នកអាចជាមនុស្សដែលរាងពិបាកនឹងទទួលបានជោគជ័យក្នុងជីវិតបន្តិច ភាគច្រើនខំប្រឹងដែរ ប៉ុន្តែចុងក្រោយគឺបរាជ័យ ហើយមិនសូវជាមានអ្នកចូលចិត្តរាប់អានប៉ុន្មានទេ។ ហើយពេលខ្លះគិតតែរឿងលុយ និង អំណាច ហើយពេលខ្លះក៏ចំណាយលុយចោលច្រើនដែរ។ ភាគច្រើនពិបាករកគូស្រករទៀត ត្រូវតែជាមួយមនុស្សដែលលាងក្លៀកមុនប៉ុណ្ណោះ។
៦. សម្អាតត្រចៀកមុន 

គេជាមនុស្សដែលពូកែសង្កេត ភាគច្រើនតែងតែទទួលបានចំនេះដឹងច្រើនជារឿយៗ ប៉ុន្តែគេរាងក្បាលរឹងបន្តិច។ ពេលខ្លះក៏មានអំណួតលើអ្នកដទៃ ដែលគិតថាខ្លួនល្អជាងគេ ចេះដឹងជាងគេដទៃ។
៧. សម្អាតកន្លែងសំខាន់មុនគេ 

គឺគេជាមនុស្សដែលមានតណ្ហាក្រាស់បន្តិច ហើយនឹងលះបង់ក្នុងរឿងស្នេហា។ មិនសូវជាបើកចំហនោះទេ បើកចំហតែចំពោះមនុស្សជិតដិតតែប៉ុណ្ណោះ។ ភាគច្រើនត្រូវជាមួយប្រភេទដូចគ្នា ហើយដែលមានរសនិយមដូចគ្នា។
៨. សម្អាតកមុនគេ 

បើកតាមការស្រាវជ្រាវគឺអ្នកជាមនុស្សដែលកំសាក ហើយភាគច្រើនគឺអារម្មណ៏ឆេវឆាវលឿនណាស់ ឆាប់ខឹង ហើយរត់គេចពីការទទួលខុសត្រូវ។ មិនសូវចុះសំរុងនឹងអ្នកក្រៅប៉ុន្មានទេ ភាគច្រើននៅតែឯងៗ។
៩. សម្អាតជើងមុនគេ  

គេអាចមនុស្សដែលមិនរឹងរុស ចេះស្តាប់បង្គាប់ ប៉ុន្តែជាមនុស្សដែលឆាប់ចុះចាញ់ ហើយមានការគិតខ្លី មិនសូវទូលំទូលាយនោះទេ។ ចង់បានជោគជ័យក្នុងជីវិត ប៉ុន្តែមិនសូវហ៊ានសាក ខ្លាចបរាជ័យ។ 
១០. សម្អាតកន្លែងដទៃ ក្រៅពីកន្លែងដែលបានរៀបរាប់ខាងលើ 

ភាគច្រើនជាមនុស្សសាមញ្ញ ខ្លាំងពូកែ ប៉ុន្តែមិនបានដឹងពីភាពខ្លាំងរបស់ខ្លួនឯង ត្រូវមានការជួយជុំរុញពីអ្នកដទៃច្រើន។ ភាពខ្លាំងរបស់គេគឺ ចេះទទួលស្គាល់ការពិត ទទួលស្គាល់កំហុស និងត្រូវជាមួយមនុស្សភាគច្រើន ចុះសំរុងក្នុងសង្គមច្រើន៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop