​កីឡាករ​កម្ពុជា​ដែលធ្លាប់​បង្ហាញ​មុខ និង​សន្លប់​ទឹក​១ ​លើ​​សង្វៀន​ Thai Fight​

តោះ​រំលឹក​ឡើង​វិញ​ថា​កីឡាករ​កម្ពុជា​ណា​ខ្លះ​ធ្លាប់​ឡើង​ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់​របស់​ប្រទេស​ថៃ​ Thai Fight​ នា​ពេល​កន្លង​មក​ មុន​នឹង​កម្មវិធី​មួយ​នេះ​ធ្វើ​ឡើងនៅ​ប្រទេស​កម្ពុជា​ ក្នុង​​ពហុ​កីឡដ្ឋាន​ជាតិ​ ថ្ងៃទី២៥​ ខែ​វិច្ឆកា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ។

  • កីឡាករ​ សេន​ ប៊ុនថេន​
​ សេន​ ប៊ុនថេន​ ជួប​គ្នា​ជា​មួយ​ Antonpito​ពីរ​លើក​ចាញ់​ទាំង​ពីរ (២០១៤)
  • កីឡាករ​ ឡុង​ សុភី​
ឡុង សុភី ​ប៉ះ​ជាមួយកីឡាករ Saensathan P.K.Saenchai នៅ​ឆ្នាំ​២០១៧ នេះ ចាញ់​ដោយ​សន្លប់។
  • កីឡាករ​ កែវ​ រំចង់​
កែវ​ រំចង់​ ជាកីឡាករកម្ពុជាធ្លាប់ចូលរួមប្រកួតច្រើនលើកក្នុងកម្មវិធី Thai Fight ហើយក៏​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ ដោយ​ចុងក្រោយ​រូបគេ​ឈ្នះ​ Iquezang។
  • កីឡាករ​ វង្ស​ ណយ​
វង្ស ណយ បាន​ទៅវ៉ៃ​ដែរ ដោយ​ចាញ់​កីឡាករ Iquezang ​ដោយ​សន្លប់។
  • កីឡាករ​ ផល​ សោភ័ណ្ឌ​
ផល​ សោភ័ណ្ឌ​ ចាញ់​ សែន​ ឆៃ​ ចុង​ឆ្នាំ​២០១៥ កន្លងទៅ ដោយសន្លប់ទឹក១
  • កីឡាករ​ សុខ​ ទូច​
សុខ ទូច ប៉ះកីឡាករ​ថៃ Tengnueng Sitjesairoong ​ដោយ​ចាញ់​សន្លប់​ទឹក​១ ​កាល​ពី​ឆ្នាំ​២០១៦​កន្លងទៅ។
  • កីឡាករ​ ផាន់​ គ្រាន់​
ផាន់ គ្រាន់ ចាញ់ សៃ យុគ ដោយសន្លប់ទឹក១ ​កាលពីឆ្នាំ២០១៦​កន្លង​ទៅ។
  • កីឡាករ​ អ៊ុង​ វិរៈ​
អ៊ុង វិរៈ ប៉ះជាមួយ Sudsakorn Sor Klinmee ​កាលពីឆ្នាំ២០១៣ ដោយ​សន្លប់​ទឹក​១
  • កីឡាករ​ ពេជ្រ​ សីហា​ ចាញ់​ Iquezang​
ពេជ្រ សីហា ​ទៅវ៉ៃនៅឆ្នាំ២០១៤​កន្លងទៅ ដោយ​គ្រា​នោះ​ចាញ់​ពិន្ទុ​កីឡាករ ​Iquezang​ ៕
ប្រភព:Sabay
ចុចអានបន្ត:

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop