Messi ស៊ុតហ្វ្រីឃីក
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានទាត់ចូលដោយបាល់ហ្វ្រីឃីកផុតអ្នកចាំទី Silvio Proto របស់ Olympiakos និងជាគ្រាប់ទីពីរក្នុងការប្រកួត នៅនាទី៦១។ ចំណែក គ្រាប់ទីមួយ ជាកំហុសធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Nikolaou របស់ក្រុមភ្ញៀវ តាំងពីនាទី១៨ ហើយគ្រាប់ទីបី ធ្វើបានពីខ្សែការពាររបស់ Barcelona កីឡាករ Lucas Digne នៅនាទី៦៤។ ទោះជាយ៉ាងណា ក្រុមភ្ញៀវបានរកគ្រាប់បំបែកពងមាន់បាន ពីកីឡាករ Nikolaou ដដែល នៅចុងតង់ទីពីរ នាទី៩០។
សកម្មភាពក្នុងការប្រកួតយប់មិញ
សកម្មភាពក្នុងការប្រកួតយប់មិញ
ឆ្លងកាត់ការប្រកួតនេះ Messi បានក្លាយជាកីឡាករទីពីរ បន្ទាប់ពី Cristiano Ronaldo ដែលធ្វើបានចំនួន ១០០គ្រាប់ នៅក្នុងការប្រកួតលំដាប់ថ្នាក់ទ្វីបអឺរ៉ុបនេះ។ ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះ រកបាន ១១២គ្រាប់ ក្នុង ១៥១ប្រកួត ធៀបនឹង Messi ដែលលេងបានត្រឹមតែ ១២២ប្រកួតប៉ុណ្ណោះ។
លទ្ធផលខាងលើ បានជួយឲ្យ Barcelona បន្តឈរលើកំពូលតារាង មាន ៩ពិន្ទុ ក្នុង ៣ប្រកួត។ ចំណែក Juvenus ស្ថិតនៅលេខ២ មាន ៦ពិន្ទុ បន្ទាប់ពីយកឈ្នះ Sporting ដោយលទ្ធផល ២-១ យប់មិញ៕
ប្រភព: KleyKley
ចុចអានបន្ត:
Post a Comment