អតីតជើងខ្លាំងប្រដាល់គុនខ្មែររបស់ប្រទេសកម្ពុជា សែន រ៉ាឌី បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនតាមហ្វេសបុក ហួសចិត្តចំពោះខ្លួនឯង និងមិត្តភ័ក្ដិដែលមានសមត្ថភាព មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមិនថានៅខ្មែរ ឬបរទេសនោះទេ ប៉ុន្តែពេលវ៉ៃលែងកើត ឬឈប់ប្រកួតរកតែកន្លែងជ្រកមិនបាន។
សែន រ៉ាឌី លើកឡើងតាមហ្វេសបុកផ្ទាល់ខ្លួនថា «ពេលវ៉ៃល្បីសុទ្ធតែកូនចៅអញ និងមានអ្នកយកចិត្តទុកដាក់ខ្លាំង ប៉ុន្តែនៅពេលដែលកីឡាករប្រកួតលែងកើតវិញ ឬឈប់ឡើងប្រកួតលែងមានអ្នកខ្វល់ និងយកចិត្តទុកដាក់ឡើយ និយាយជារួមគេត្រូវការនៅពេលដែលពួកគេល្បីនោះទេ»។ បើនិយាយពីកេរ្តិ៍ឈ្មោះនោះ ល្បីដល់ថ្នាក់ស្ទើរគ្មានគូរប្រកួត ល្បីដល់ទៅក្រៅប្រទេស តែអ្វីដែលទទួលបាននោះគឺវាមិនសាកសមនិងកេរ្តិ៍ឈ្មោះនោះទេ។ រ៉ាឌី ក៏អរគុណដល់អាជីពប្រដាល់នេះដែរ ដែលបានជួយរុញច្រានខ្លួនបានមកដល់ពេលនេះ។
គូួរំលឹកផងដែរថា សែន រ៉ាឌី ជាអតីតកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងមួយរូបរបស់កម្ពុជា ពានរង្វាន់ រួមនិងខ្សែក្រវាត់មិនតិចទេដែលអ្នកប្រដាល់រូបនេះបានឈ្នះ ហើយក៏ធ្លាប់សាងកេរ្តិ៍ឈ្មោះនៅក្រៅប្រទេសបានច្រើនផងដែរ តែបច្ចុប្បន្ននេះគេឈប់ប្រកួតយូរមកហើយក្រោយរបួសដៃ និងចាប់អាជីពជាអ្នកលក់បុកល្ហុងវិញ៕
ប្រភព:Sabay
ចុចអានបន្ត:
កីឡាករកម្ពុជាដែលធ្លាប់បង្ហាញមុខ និងសន្លប់ទឹក១ លើសង្វៀន Thai Fight
សុបិន្តអាក្រក់ទាំង ១០យ៉ាងដែលយើងគួរប្រុងប្រយ័ត្នl
Home » កីឡា » អាណិតបង សែន រ៉ាឌី រំលឹករឿងកេរ្តិ៍ឈ្មោះល្បី ប៉ុន្តែអ្វីដែលទទួលបានមិនសមដូចឈ្មោះ
Subscribe to:
Post Comments
(
Atom
)
Post a Comment