គ្រូ​សេណេហ្គាល់​ដាក់​ Mane ក្នុង​បញ្ជី​ជម្រើស​ជាតិ​ទោះ​កំពុង​មាន​របួស​

Sadio Mane ត្រូវ​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​សម្រាប់​វគ្គ​ជម្រុះ​ពាន​រង្វាន់​ពិភពលោក​នៅ​ខែ​ក្រោយ​បើ​ទោះ​ជា​ពេល​នេះ​កំពុង​មាន​ក៏​ដោយ។​
Sadio Mane
ខ្សែ​ប្រយុទ្ធ​ Liverpool បាន​រង​របួស​សរសៃ​ពួរ​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​កាល​ពី​សប្ដាហ៍​មុន​ហើយ​ត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​ក៏​១​ខែ​កន្លះ​ដែរ ប៉ុន្តែ​លោក Aliou Cisse គ្រូ​បង្វឹក​សេណេហ្គាល់​ជឿជាក់​ថា​រូប​គេ​អាច​នឹង​ជា​ទាន់​ប្រកួត​ថ្ងៃ​ទី​១០ខែ​ក្រោយ​ទើប​សម្រេច​បញ្ចូល​ឈ្មោះ​តែ​ម្ដង។
"តាម​ការ​គិត​របស់​ខ្ញុំ​ Mane នឹង​អាច​លេង​ប្រកួត​ទាំង​ពីរ​ទល់​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​បាន​ ហើយ​​​លេង​បាន​១០០%។ បច្ចុប្បន្ន​គេ​កំពុង​​ហ្វឹកហាត់​ខ្លួន​ឯង​ និង​រត់​បាន​តិចៗ​ប៉ុន្តែ​នៅ​សប្ដាហ៍​ក្រោយ​ Mane នឹង​ចាប់ផ្ដើម​ហាត់​ជាមួយ​បាល់"។ Cisse និយាយ​ទាំង​សុទិដ្ឋិនិយម​ដូច្នេះ។

មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ការ​ណា​មួយ​ពី​ការ​វិល​ត្រឡប់​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​នៅ​ឡើយ​ទេ ស្រប​ពេល​សាមី​ខ្លួន​​បាន​អវត្តមាន​២​ប្រកួត​ហើយ​ជាមួយ​ Liverpool ក្នុង​នោះ​មាន​ប្រកួត​ស្មើ​ Manchester United នៅ​ Premier League និង​ប្រកួត​ឈ្នះ​ Maribor ៧-០ នៅ​ Champions League៕
ប្រភព:Sabay
ចុចអានបន្ត:

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop