Mourinho៖ "លេង​ការពារ​មិន​មែន​ជា​បទឧក្រិដ្ឋ​ទេ"

បន្ទាប់​ពី​មាន​ការ​រិះគន់​នឹង​​យុទ្ធសាស្ត្រ​ការពារ​ខ្លាំង​ពេក​​លើ​ទីលាន លោក Jose Mourinho បាន​តប​វិញ​ថា ការ​ការពារ​ល្អ​មិន​មែន​ជា ​បទឧក្រិដ្ឋ​ទេ។

ការ​និយាយ​បែប​នេះ បន្ទាប់​ពី Man Utd លេង​ស្មើ ០-០ ជាមួយ Liverpool កាសែត​ជា​ច្រើន​បាន​សរសេរ​បាញ់​ពី​យុទ្ធសាស្ត្រ​លេងរបស់ Mourinho ដោយ​ប្រឹង​ការពារ​ជាង​ប្រយុទ្ធ។ ជុំវិញ​រឿង​នេះ​អ្នក​ចាត់​ការ​សញ្ជាតិ​​ព័រទុយហ្គាល់​បាន​និយាយ​ថា៖ "ខ្ញុំ​បាន​អានច្រើន ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​អាន​ទាំង​កាសែត​អង់គ្លេស​និង​ព័រទុយហ្គាល់​។ ខ្ញុំ​មាន​អារម្មណ៍ ពេល​ខ្លះ​គ្រាន់​តែ​លេង​ការពារ​គេ​គិត​ដូចជា បទឧក្រិដ្ឋ​អញ្ចឹង​ ព្រោះ​ចុះ​ផ្សាយ​រហូត តែ​វា​មិន​មែន​ទេ"។

បុរស​វ័យ​៥៤​ឆ្នាំ​បន្ត​ថា៖ "​នេះ​ជា​ហេតុផល​ដែល​ពួក​យើង​​អាច​គ្រប់គ្រង​ការ​ប្រកួត ព្រោះ​ពួក​យើង​ការពារ​ដោយភាព​ត្រឹមត្រូវ"។​​​ Manchester United បាន​បន្ត​បិទ​មិន​ឲ្យ​គេ​ទាត់​ចូល(clean sheet) ចំនួន​១៣​ប្រកួត ក្នុង​រដូវ​កាល​នេះ​ បន្ទាប់​ពី​យក​ឈ្នះ Benfica ១-០ នៅ Champions League ពូល​ A កាល​ពី​យប់​មិញ​ក្នុង​ទីក្រុង Lisbon៕
ប្រភព: sabay
ចុចអានបន្ត:

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop