លោក ជា ម៉េងលី
បើតាមសម្ដីលោក ជា ម៉េងលី អ្នកចាត់ការទូទៅក្លឹប សូលទីឡូអង្គរ បានឲ្យដឹងថា ពានរង្វាន់នេះមានក្រុមចូលរួមចំនួន ១៦ មកពីប្រទេសក្នុងតំបន់អាស៊ាន និងជប៉ុន រួមទាំងចិនជាម្ចាស់ផ្ទះ។ ក្លឹបចូលរួមសុទ្ធតែលេងនៅលីគកំពូលរបស់ប្រទេសនីមួយៗ។
លោកបន្ថែមថា ការចូលរួមពាននៅចិននេះក្លឹបរបស់លោក នឹងធ្វើការត្រៀមខ្លួនឲ្យបានល្អ ជាមួយការនាំចូលកីឡាករថ្មីៗ ពិសេសគឺកីឡាករបរទេសតែម្ដង។ សម្រាប់ទិសដៅរបស់ក្លឹបគឺ នឹងប្រជែងយកលទ្ធផលល្អមួយជូនជាតិ ក្នុងនាមក្លឹបតំណាងឲ្យកម្ពុជា។ សូលទីឡូអង្គរ ទើបតែបានឡើងមកលេងលីគកំពូលកម្ពុជាក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៤ ក្នុងតារាងលីគទី២ របស់កម្ពុជា៕
ប្រភព: Sabay
ចុចអានបន្ត:
Post a Comment