មួយម៉ោងមុននេះ ផេកផ្លូវការរបស់ Miss Grand International បានប្រកាសបេក្ខភាពបវរកញ្ញា៣ប្រទេស ដែលទទួលបានពិន្ទុខ្ពស់ជាងគេ ដោយត្រូវស្ថិតនៅជួរខាងមុខក្នុងការាំបើកឆាកកម្មវិធីផ្តាច់ព្រ័ត្រ។
ក្នុងចំណោមបេក្ខភាពទាំង៣ប្រទេស ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេនេះ ក៏មានប្រទេសកម្ពុជាមួយដែរ ដែលតំណាងដោយ កញ្ញា ខ្លឹម ស្រីគា។ ចំណែកបេក្ខភាព២រូបទៀតមានប្រទេស វៀតណាម និងឡាវ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត Miss Grand International 2017 បានប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី០៩ តុលា កន្លងទៅ ហើយថ្ងៃផ្តាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ៕
Post a Comment