ដឹងទាំងអស់គ្នាអ្នក​ប្រើ Messenger នឹង​អាច​ផ្ញើរ ឬ​ទទួល​លុយ​តាម PayPal ឆាប់ៗ​នេះ!

PayPal ទើប​នឹង​ប្រកាស​ចាប់​ដៃគូ​សហការ​ជាមួយ Facebook ដោយ​បន្ថែម​សេវាកម្ម​ទូទាត់​សាច់​ប្រាក់ (P2P Payment) នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ Messenger ផ្ទាល់​តែ​ម្ដង។
របៀប​ប្រើ​មុខងារ​ថ្មី​នេះ អ្នក​គ្រាន់​តែ Add អ្នក​ទាំង​នោះ​ចូល Group Chat រួច​ចុច​លើ icon ពណ៌​ខៀវ វៃ​លេខ ចុច Pay រួច​ចុច​លើ​រូប​ពណ៌​បៃតង សម្រាប់​ទូទាត់​សាច់​ប្រាក់ និង​ផ្ញើរ​ទៅ​ជា​ការស្រេច។(មើល​រូប)



ទន្ទឹម​នឹង​នេះ​ដែរ PayPal ដែល​ជា​ក្រុមហ៊ុន​ទូទាត់​សាច់​ប្រាក់​ដ៏​មាន​ប្រជាប្រិយភាព​បច្ចុប្បន្ន ​មាន​គម្រោង​ចង់​ណែនាំ​សេវាកម្ម​ថ្មី​នេះ ទៅ​កាន់​អ្នក​ប្រើ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ប្រើ Messenger ឬ Chat រក​គ្នា​ប៉ុណ្ណោះ។
បញ្ជាក់៖ មុខងារ​នេះ មិន​ទាន់​អាច​ប្រើ​បាន​នៅ​ខ្មែរ​ទេ ព្រោះ​ទើប​នឹង​ដាក់​ឲ្យ​ប្រើ​នៅ​សហរដ្ឋ​អាមេរិក សម្រាប់​តែ iOSប៉ុណ្ណោះ ដោយ​ឡែក Android អាច​នឹង​មាន​ឆាប់ៗ​នេះ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop