អ្នកស្រី តាន់ សុវណ្ណឌី បានឲ្យដឹងថា មូលហេតុដែលអ្នកស្រីនិពន្ធរឿង "កំពូលចុងភៅពិសេស" ចេញជារូបរាងឡើង ក្នុងគោលបំណងចង់លើកស្ទួយ និងផ្សព្វផ្សាយមុខម្ហូបទឹកគ្រឿងបាត់ដំបង ទៅកាន់មហាជនឲ្យបានស្គាល់ ព្រោះជាមុខម្ហូបមួយដ៏ពេញនិយម ព្រមទាំងល្បីល្បាញប្រចាំខេត្តបាត់ដំបងនាពេលបច្ចុប្បន្ននេះ។
អ្នកស្រីបន្ថែមថា សាច់រឿង "កំពូលចុងភៅពិសេស" មានការប្រកួតប្រឡងផ្នែកធ្វើម្ហូបរបស់បេក្ខជននីមួយៗមកពីបណ្ដាខេត្តផ្សេងៗពីគ្នា។ ក្នុងនោះបេក្ខជនមកពីខេត្តបាត់ដំបងបានយកមុខម្ហូបទឹកគ្រឿងបាត់ដំបងមកប្រឡងប្រជែងផងដែរដើម្បីទទួលបានពាន ផ្នែកមុខម្ហូប១ដែលមានរសជាតិឆ្ងាញ់។ “ចាស ក្នុងរឿងនេះក្រៅពីជួយផ្សព្វផ្សាយទឹកគ្រឿងបាត់ដំបងហើយនោះ មានចំណុចអប់រំមួយចំនួនដូចជា ធ្វើម្ហូបត្រូវមានការអនាម័យ បន្លែឆៅត្រូវចម្អិនឲ្យបានល្អ ឬលាងឲ្យស្អាត មុននឹងយកមុខទទួលទាន"។ នេះបើតាមអ្នកស្រី តាន់ សុវណ្ណឌីបន្ថែម។ រឿង "កំពូលចុងភៅពិសេស" ជាភាពយន្តខ្នាតធំរបស់ផលិតកម្ម C2GO ដែលមានលោក ជា និច្ច ជាចាងហ្វាងផលិតកម្ម៕
ប្រភព: sabay
Post a Comment