ខ្សែការពារវ័យ៣៦ឆ្នាំ បានលោតទាត់អ្នកគាំទ្រ Marseille ដែលអង្គុយនៅក្បែទីលាន ពេលកម្ដៅសាច់ដុំមុនការប្រកួត Europa League ទល់នឹង Vitoria Guimaraes ចាប់ផ្ដើម ហើយភ្លាមៗត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញ។
នៅអំឡុងការប្រកួតក្របខ័ណ្ឌ Ligue 1 ដែល Marseille បានយកឈ្នះ Caen ៥ទល់នឹង០ មានអ្នកគាំទ្រជាច្រើនអ្នកលើកបដាប្រឆាំងនឹង Evra។ បដានោះមានខ្លឹមសារថា៖ "អ្នកគិតថាខ្លួនឯងធំជាងក្លឹប និងអ្នកគាំទ្រ។ ពួកយើងមិនចង់ឃើញអ្នកពាក់អាវនេះតទៅទៀតទេ។ Evra ចេញទៅ"។
ឆ្លើយតបនឹងសារខាងលើ កីឡាករសញ្ជាតិបារាំងបានសរសេរលើ Instagram ថា៖ "ពិតជាលទ្ធផលដ៏ល្អ។ អ្នកទាំងអស់គ្នាពិតជាធ្វើឲ្យខ្ញុំមានមោទនភាពណាស់។ អរគុណអ្នកគាំទ្រ Olympique Marseille ទាំងអស់។ ខ្ញុំពិតជាទទួលបានការគាំទ្រខ្លាំងពីពួកគេ" ៕
Post a Comment