Balotelli បាន​កាត​ក្រហម​​​ ខ្លាំង​ជាង​កីឡាករ​ផ្សេង​ៗក្នុង​លីគ​ទាំង​៥​រដូវ​កាល​នេះ

Mario Balotelli បាន​ក្លាយ​វីរបុរស​​​ដោយ​បាន​ទាត់​ចូល​មួយ​គ្រាប់​គត់​ជួយ​ឲ្យ​ Niceឈ្នះ Dijon ១-០​កាល​ពី​ម្សិលមិញ ប៉ុន្តែ​​គេ​ក៏​បាន​កាតក្រហម​ទាំង​សោកស្ដាយ។

កីឡាករ​អ៊ីតាលី​រូប​នេះ​បាន​បំប៉ោង​សំណាញ់​ទី​នាទី​៤០ ដោយ​បាល់​ប៉េណាល់ទី​ ដែល​ជា​គ្រាប់​ទី​៦​របស់​គេ​ក្នុង​​រដូវ​កាល​នេះ។ ក្រោយ​រឿង​សំណាង​បាន​កើត​ឡើង រឿង​អាក្រក់​ក៏​បាន​រត់​រក​ Balotelli ដោយ​រូប​គេ​ត្រូវ​បាន​អជ្ញាកណ្ដាលផ្ដល់​កាត​ក្រហម​នាទី​៨៩ បន្ទាប់​ពី​បង្កើត​កំហុស​លើ​កីឡាករ  Cedric Yambere។
ចាប់​តាំង​កីឡាករ​វ័យ​២៧​ឆ្នាំ​មក​ដល់​បារាំង គេ​ទទួល​បាន​កាត​ក្រហម​៣​ដង​ហើយ ដែល​នេះ​​ជា​ចំនួន​លើស​កីឡាករ​ផ្សេង​នៅ​លីគ​បារាំង​ ក៏​ដូច​ជា​ក្នុង​លីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប៕ ​

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop