ការប្រកួតនៅទឹកដី Etihad ក្នុងទីក្រុង Manchester លទ្ធផល៩០នាទីគឺម្ចាស់ផ្ទះបានយកឈ្នះ ៣ទល់នឹង១។ ៣គ្រាប់របស់ Man City ស៊ុតបញ្ចូលទីដោយ Kevin de Bruyne នៅនាទី១៩, Sergio Aguero នៅនាទី៥០ ជាការទាត់បាល់ប៉េណាល់ទី និង Gabriel Jesus នៅនាទិ៧៤។ ១គ្រាប់របស់ Arsenal ធ្វើបានដោយ Alexandre Lacazette នាទី៦៥។
យ៉ាងណាក៏ដោយលោក Wenger បានរិះគន់ថាគ្រាប់បាល់ប៉េណាល់ទីរបស់ Man City មិនគួរផ្ដល់ឲ្យនោះទេដោយសារវាកើតចេញពីការធ្វើពុតរបស់ Sterling ហើយគ្រាប់បាល់ទីបីរបស់ Jesus គឺជាបាល់ក្រៅល្បែង (Offside) ១០០%។
“វាមិនគួរផ្ដល់បាល់ប៉េណាល់ទីឡើយ ព្រោះយើងដឹងហើយថា Sterling មានជំនាញធ្វើពុត គាត់ធ្វើបានយ៉ាងល្អ។ ចំពោះគ្រាប់ទីបីជាបាល់ក្រៅល្បែង។ អាជ្ញាកណ្ដាលកាត់សេចក្ដីនៅមានកំហុសច្រើន ហើយកម្រិតនៃការងាររបស់ពួកគេកាន់តែថយចុះពីមួយរដូវកាលទៅមួយរដូវកាល"។ អ្នកចាត់ការសញ្ជាតិបារាំងរិះគន់ដូច្នេះ៕
Post a Comment