រក​ឃើញ​ក្រុម​ខ្លាំង​ ៤ ឡើង​ទៅ​វគ្គ ១/២ ពាន​ស្វាយរៀង​ខាប់

ពាន​​រង្វាន់​ស្វាយរៀង​ខាប់​​រដូវ​កាល ២០១៧ បាន​​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន ៤ ដែល​​បាន​ឡើង​ទៅ​លេង​វគ្គ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ឬ ១/២ ក្រោយ​បញ្ចប់​ភារកិច្ច​​វគ្គ​៨​​ក្រុម​ចុង​ក្រោយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​​ទៅ​នៅ​ទីលាន​ខេត្ត​ស្វាយរៀង។
​៤ ក្រុម​ដែល​បាន​ឡើង​ទៅ​រួម​មាន សសយក ស្រុក​រមាស​ហែក, PANDA FC, យុវជន ស្រុក​ស្វាយជ្រំ​ និង​ធារី​ លីងគួយ។ សម្រាប់​ការ​ប្រកួត​វគ្គ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។
- កម្មវិធី​ប្រកួត​វគ្គ ១/២៖
  • សសយក ស្រុក​រមាស​ហែក Vs យុវជន​ស្រុក​ស្វាយជ្រំ ម៉ោង ២:៣០
  • Panda FC Vs ធារី លីងគួយ ម៉ោង ៤:៣០
- លទ្ធផល​កាល​វគ្គ ៨ ក្រុម​ចុង​ក្រោយ៖
  • សសយក​ ក្រុង​បាវិត ២-២ សសយក ស្រុក​រមាស​ហែក (ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដង​ស្មើ​គ្នា ២-២ ប៉េណាល់ទី សសយក ស្រុក​រមាស​ហែក​ឈ្នះ ៤-២)
  • សាកល UNITED ២-៦ PANDA FC
  • សសយក សង្កាត់​ស្វាយតឿ ៣-៣ យុវជន​ ស្រុក​ស្វាយជ្រំ (ម៉ោង​បន្ថែម ១៥នាទី​ពីរ​ដង​ស្មើ​គ្នា​ ៤-៤ ទាត់​ប៉េណាល់ទី យុវជន​ស្វាយជ្រំ ឈ្នះ ៤-២)
  • ធារី លីងគួយ ២-២ SKY SVAY RIENG (ម៉ោង​បន្ថែម ១៥ នាទី​ពីរ​ដង ធារី លីងគួយ យក​ឈ្នះ​ ៣-២ )




ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop