តោះ​​....ល្ងាច​នេះភ្នំពេញ​ក្រោន​ប៉ះ​ណាហ្គាវើល ​ម៉ោង​៦​ល្ងាច​នៅ​អូឡាំពិក

នៅ​ល្ងាច​ម៉ោង​៦​នេះ ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លឹប​ណាហ្គាវើល​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Hun Sen Cup ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

មុន​ការ​ប្រកួត​នេះ​ដែរ ​លោក Oleg ​ដែល​ជា​គ្រូ​បង្វឹក​ផ្ទាល់​របស់​ក្រោន​បាន​លើក​ឡើង​ថា​លោក​ពិត​ជា​រីករាយ​ក្នុង​ការ​ប្រកួត​មួយ​នេះ ​បើ​ទោះ​បី​ជា​ត្រូវ​ធ្វើ​នៅ​អូឡាំពិក​ក៏​ដោយ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត ​ភ្នំពេញ​ក្រោន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាន​នេះ​ឱ្យ​បាន​ខ្លាំង​បំផុត ព្រោះ​ក្រោន​នៅ​សល់​ភាគ​ច្រើន​ច្រើន​តែ​ពាន​នេះ​ទេ ត្បិត​អី​លីគ​កំពូល​កម្ពុជា​នៅ​សល់​ឱកាស​ស្ដួចស្ដើង​ខ្លាំង​ណាស់។
ដោយ​ឡែក​លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្លឹប​ណាហ្គាវើល​វិញ ក៏​បាន​និយាយ​មុន​ប្រកួត​ដែរ​ថា​ការ​ពិត​ការ​ប្រកួត​នេះ​ត្រូវ​ធ្វើ​ឡើង​តាំង​ពី​សប្ដាហ៍​មុន​ម្ល៉េះ ប៉ុន្តែ​ដោយសារ​តែ​កីឡាករ​ក្រោន​ច្រើន​នាក់​ជាប់​លេង​ឱ្យ U19 ​កម្ពុជា ​ដូច្នេះ​ពួកគេ​ក៏​សុំ​លើក​ពេល​ប្រកួត។ ត្បិតតែ​យ៉ាង​នេះ​ក្ដី ​លោក​ក៏​មិន​ថា​អ្វី​ដែល ​ព្រម​មក​ប្រកួត​តាម​ពេល​ជាមួយ​ក្រោន ព្រោះ​ថា​ក្រុម​ណាហ្គាវើល​ចង់​ឈ្នះ​ការ​ប្រកួត​ដោយ​ពេញលេញ ​មិន​ចង់​ឈ្នះ​ដោយសារ​តែ​ក្រុម​ម្ខាង​បាត់​សមាជិក​ច្រើន​នោះ​ទេ។
ការ​ប្រកួត​ល្ងាច​នេះ​ជា​ការ​ប្រកួត​ជើង​ទី​១​នៃ​ក្រុម​ទាំង​ពីរ ​ខណៈ​ដែល​ជើង​ទី​២​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop