អបអរសាទរ! U19 កម្ពុជា​ ឈ្នះ U19 មីយ៉ាន់ម៉ា ៣-២​

ក្រុម​គោ​ព្រៃ​វ័យ​ក្មេង​របស់​កម្ពុជា​ស្វែង​រកបាន​៣​​ពិន្ទុ​ហើយ បន្ទាប់​ពីឈ្នះ​​ក្រុម​ U19 ​មីយ៉ាន់ម៉ា​​ដោយ​លទ្ធផល ៣-២​ក្នុងការ​​ប្រកួត​ទី​២​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូលG ​ពាន​ AFC U19 Championship​​។ ក្រុម​ខ្លាំង​យុវជន​មីយ៉ាន់ម៉ា​បាន​ស៊ុត​ទម្លាយ​សំណាញ់​ទី​កម្ពុជា​២​គ្រាប់​មុន ប៉ុន្តែ​យុវជន​គោព្រៃ​កម្ពុជា​បាន​វាយ​បក​នៅ​វគ្គ​ទី​ពីរ​រហូត​បាន​៣​គ្រាប់​ដើម្បី​ដោយ​លទ្ធផល​ឈ្នះ​៣-២។ ៣២ និង៣៤។


កា​រប្រកួត​វគ្គ​ទី​មួយ ក្រុម​យុវជន​មីយ៉ាន់ម៉ា​បាន​វាយ​សម្រុកកម្ពុជា​យ៉ាង​ខ្លាំង​រហូត​​បាន​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា​២​គ្រាប់​ជាប់​គ្នា​ ខណៈ​​យុវជន​ម្ចាស់​ផ្ទះ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ។ ចប់​វគ្គ​ទី​២ មីយ៉ាន់ម៉ា​នាំ​មុខ​កម្ពុជា ២-០។ ចូល​វគ្គ​ទី​ពីរ​ យុវជន​កម្ពុជា​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង និង​ទទួល​បាន​ឱកាស​ជា​ច្រើន​លើក​។


ទី​បំផុត​យុវជន​គោព្រៃ​កម្ពុជា​បាន​បំបែក​ពង់មាន់​របស់​មីយ៉ាន់ម៉ា​ដោយ​កីឡាករ ស៊ីន កក្កដា នៅ​នាទី ៥៨។ បន្ទាប់​ពី​​ពី​ក្រោយ​បាន​១​គ្រាប់ ក្រុម​មីយ៉ាន់ម៉ា​ហាក់​បែក​ទម្រង់​លេង​ដែល​បណ្តាល​កម្ពុជា​កាន់​តែ​មាន​កម្លាំង​ចិត្ត​ក្នង​ការ​វាយ​សម្រុក​ជា​បន្ត។ ដល់​នាទី​៨៩​ ស៊ីន កក្កដា ដដែក​បាន​បំប៉ោង​សំណាញ់​ទី​របស់​មីយ៉ាន់ម៉ា​តាម​រយៈ​ទាត់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​ទី​៨៩ និង​នៅ​នាទី​ម៉ោង​បន្ថែម យុវជន​ សាន គឹមហេង ​តែត​ចូល​១​គ្រាប់​ទៀត​ដើម្បី​ជួយ​ឲ្យ​កម្ពុជា​យក​ឈ្នះ​៣-២ តែម្តង។



ពេល​នេះ កម្ពុជា​មាន​៣​ពិន្ទុ ឈរ​លេខ​២​ លើ​ ​យុវជន​មីយ៉ាន់ម៉ា​ដែល​មាន​៣​ពិន្ទុ​ដែរ ខណៈ​យុវជន​ចិន​មាន​៦​ពិន្ទុ​ឈរ​លេខ​១​ក្នុង​ពូល​ G។ ប្រកួត​បន្ទាប់ យុវជន​កម្ពុជា​ត្រូវ​ជួបយុវជន​មីយ៉ាន់ម៉ា​នៅថ្ងៃ​សៅរ៍ ទី​២៨ ខែ​តុលា​ខាង​មុខ​នេះ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop