តើ Bale តាំងពីលេងឲ្យ Real Madrid មក របួសប៉ុន្មានដងហើយ?

ខណៈអ្នកចាត់ការក្លឹប Real Madrid លោក Zinedine Zidane កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Gareth Bale នៅតែមិនទាន់អាចចូលលេងក្នុងការប្រកួតវិញបាន អត្ថបទមួយនេះនឹងលើកឡើងពីរបួសដែល Bale ធ្លាប់ជួបប្រទះកន្លងមក តាំងពីផ្ទេរពីក្លឹប Tottenhem Hotspur មកលេងឲ្យក្លឹបយក្សអេស្ប៉ាញកាលពីឆ្នាំ ២០១៣៖

រដូវកាល ២០១៣/២០១៤៖
១. របួសសាច់ដុំ ចាប់ពីថ្ងៃទី ៣ ដល់ ១៧ តុលាឆ្នាំ២០១៣ (អវត្តមានចំនួន ១ប្រកួត)។

រដូវកាល ២០១៤/២០១៥៖
២. របួសសរសៃពួរ ចាប់ពីថ្ងៃទី២០ ដល់ ៣០ តុលា ឆ្នាំ២០១៤ (អវត្តមានចំនួន ៣ប្រកួត)។
រដូវកាល ២០១៥/២០១៦៖

៣.របួសសាច់ដុំ ចាប់ពីថ្ងៃទី ១៧ ដល់ ២៨ កញ្ញា ឆ្នាំ២០១៥ (អវត្តមានចំនួន ៣ប្រកួត)។
៤.របួសសាច់ដុំ ចាប់ពីថ្ងៃទី ១៩ តុលា ដល់ ៥ វិច្ឆិកា ឆ្នាំ២០១៥ (អវត្តមានចំនួន ៤ប្រកួត)។
៥.របួសកំភួនជើង ចាប់ពីថ្ងៃទី ១៨ មករា ដល់ ៣ មីនា ឆ្នាំ២០១៦ (អវត្តមានចំនួន ៨ប្រកួត)។
រដូវកាល ២០១៦/២០១៧៖

៦.របួសត្រគាក ចាប់ពីថ្ងៃទី ១៥ ដល់ ២២ កញ្ញា ឆ្នាំ២០១៦ (អវត្តមានចំនួន ២ប្រកួត)។
៧.របួសកជើង ចាប់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៦ ដល់ ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧ (អវត្តមានចំនួន ១៧ប្រកួត)។
៨.របួសកំភួនជើង ចាប់ពីថ្ងៃទី១៣ ដល់ ២០ មេសា ឆ្នាំ២០១៧ (អវត្តមានចំនួន ២ប្រកួត)។
៩.របួសកំភួនជើង ចាប់ពីថ្ងៃទី២៤ មេសា ដល់ ថ្ងៃទី១ មិថុនា ឆ្នាំ២០១៧ (អវត្តមានចំនួន ៨ប្រកួត)។
រដូវកាល ២០១៧/២០១៨៖

១០.របួសកំភួនជើង ចាប់ពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៧ ដល់បច្ចុប្បន្ន (អវត្តមានចំនួន ៦ប្រកួតហើយគិតមកទល់ពេលនេះ)។
សរុបមក Bale ញាំញីដោយរបួសធំៗចំនួន ១០ដងហើយ ក្នុងនោះរបួសកំភួនជើងជារបួសដែល ខ្សែប្រយុទ្ធល្បឿនលឿនជួបប្រទះញឹកញាប់ជាងគេ តាំងពីចូលរួមជាមួយក្លឹប Real Madrid ជាង ៤ឆ្នាំកន្លងមកនេះ។ ដោយសារកត្តានេះហើយ បានធ្វើឲ្យរូបគេបានអាក់ខានមិនបានជួយក្រុមជាច្រើនប្រកួត ជាពិសេសក្នុងអំឡុងពីរ ទៅ បីរដូវកាលចុងក្រោយ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop