អ្នកជិតការភាគច្រើន រវល់តែរឿងចាត់ចែងរកភ្នួង ចុងភៅ ហាងអីហ្នឹង ហើយសុទ្ធតែត្រូវចាត់ចែង និងកក់ទុកមុនយ៉ាងហោចណាស់ក៏ ៦ ខែដែរ។ ខ្លះរៀបចំដល់ទៅជិត ១ ឆ្នាំមុន។ ប៉ុន្តែ គេបណ្ដោយរឿងមួយ គឺរឿងធ្វើធៀបការ ដោយគេគិតថាចាត់ចែងពេលក្រោយក៏បាន។ មានឯណា! លទ្ធផល គឺអ្នកខ្លះកៀកថ្ងៃការមែនទែន ឬខ្លះទៀតដល់ថ្ងៃការតែម្ដង នៅតែរត់ទៅកន្លែងរោងពុម្ពបោះឈ្មោះបន្ថែមដដែលជាដដែល។
ចឹង ត្រូវធ្វើធៀបការមុនប៉ុន្មានខែទៅ ឲ្យរួចរាល់ម៉ាស្អាត កុំឲ្យនៅតែរត់ឆ្លេឆ្លាដល់ថ្ងៃការ?
"៤ ខែ ល្មម! យើងត្រូវចាយពេលរឿងកែកុនធៀបចុះឡើង (បើច្នៃម៉ូដ) រឿងឈ្មោះភ្ញៀវត្រូវមិនត្រូវ ណាមួយនៅដើរអញ្ជើញភ្ញៀវទៀត។ ម្យ៉ាង ធៀបហ្នឹង ត្រូវកែច្រើនដង ព្រោះឈ្មោះភ្ញៀវខ្លះអាចខុស តិចតួច ចឹងត្រូវកែថ្មី ហើយនៅថែមថយឈ្មោះភ្ញៀវខ្លះទៀតដែលយើងភ្លេច"។
ធម្មតា ម៉ូដមានច្រើន អ្នកខ្លះមិនសូវសាំញ៉ាំច្រើន ពួកគេអាចយកដូចពុម្ពមានស្រាប់ ខ្លះផ្ចិតផ្ចង់ចង់បានស្អាត និងទាន់សម័យ ពួកគេរកម៉ូដថ្មីៗ មកច្នៃបន្ថែម ចឹងអាចនឹងយូរគួរសមដែរ៕
Post a Comment