នៅក្នុងសេចក្ដីប្រកាសលើគេហទំព័រផ្លូវការរបស់ Song Lam Nghe An លោក Nguyen Hong Thanh ដែលជាម្ចាស់ក្លឹបឲ្យដឹងថា Phi Son កំពុងមានក្លឹបជប៉ុនតាមចែចូវ។ "ពួកយើងបានពិភាក្សាពីអនាគតរបស់ Son ជាច្រើនលើកច្រើនសារប៉ុន្តែមិនទាន់មានការឯកភាពគ្នារវាងភាគីណាមួយនៅឡើយទេ"។
មែនទែនទៅក្លឹបចង់ឲ្យ Son ស្នាក់នៅបន្តប៉ុន្តែសាមីខ្លួនចង់ទៅសាកល្បងបទពិសោធន៍ថ្មីនៅជប៉ុន ហើយក្នុងករណីដែលក្លឹបទាំងនោះប្រឹងប្រែងអស់លទ្ធភាពនៅតែមិនបានសម្រេច ទើបរូបគេសុខចិត្តបន្តកុងត្រាថ្មី។ លោក Hong Thanh បានប្រាប់ដូច្នេះ។
Phi Son អាចក្លាយជាកីឡាករទីបួនដែលទៅជាប់ទឹកដីជប៉ុនបន្ទាប់ពីកីឡាករវៀតណាម៣នាក់បាននឹងកំពុងលេងនៅទីនោះស្រាប់ហើយមានដូចជា Le Cong Vinh, Nguyen Cong Phuong និង Nguyen Tuan Anh៕
Post a Comment