ការសម្រេចចិត្តដើរចេញពីក្លិបដ៏ធំរបស់ចិននេះ ស្របពេលគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo ត្រូវបានបញ្ឈប់ពីជម្រើសជាតិកម្ពុជា បន្ទាប់ពីដឹកនាំក្រុមមិនទាន់បានមួយឆ្នាំស្រួលបួលផង។ អតីតគ្រូបង្វឹក Chelsea លោក Scolari វ័យ៦៨ឆ្នាំ ធ្លាប់ជាគ្រូបង្វឹកល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដែលបានជួយឲ្យប្រេស៊ីលលើកពាន World Cup 2002។
ការសម្រេចចិត្តមិនបន្តកុងត្រាជាមួយក្លឹបយក្សនៅចិន Guangzhou Evergrande ដែលជះលុយដូចទឹក បន្ទាប់ពីលោកជាប់បម្រាម៣ប្រកួត ពីសមាគមបាល់ទាត់ប្រទេសចិន នៅពេលលោកតវ៉ាជាមួយការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ក្នុងអំឡុងការប្រកួតដ៏ក្ដៅគគុកក្នុងក្របខ័ណ្ឌ Chinese Super League ដែលបានជួយឲ្យក្រុមលោកឈ្នះទាំងប្រផឹតប្រផើយ លើក្រុម Yanbian Funde FC លទ្ធផល ៤- ៣។
បច្ចុប្បន្ន Guangzhou Evergrande ឈរនៅលេខ១ក្នុងលីគកំពូលចិនមាន៦១ពិន្ទុ ក្នុងចំណោម២៧ប្រកួត តាមប្រកិតដោយ Shanghai SIPG ឈរលេខ២ មាន៥៥ពិន្ទុ ហើយនៅសល់៣ប្រកួតចុងក្រោយនឹងរកឃើញថាតើក្រុមលេខ១ ឬ ក្រុមលេខ២ បណ្ដោះអាសន្នដែលនឹងលើកពាន។ ខណៈអន្តរកាលនេះ លោក Scolari បានត្រឹមអង្គុយទស្សនាការប្រកួតរបស់កូនក្រុមពីកៅអីអ្នកទស្សនាប៉ុណ្ណោះ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីល មិនមានបំណងត្រលប់ទៅប្រេស៊ីលវិញទេ ហើយសង្ឃឹមថានឹងមានតំណែងមួយនៅអឺរ៉ុប ឬ ប្រទេសនៅអាស៊ីសម្រាប់ World Cup ឆ្នាំក្រោយ។ ប្រភពខាងលើបន្ត។
ជិត៣ឆ្នាំ Scolari បានជួយឲ្យ Guangzhou Evergrande លើកពានធំៗ៦ដូចជា៖ Chinese Super League ២លើក Chinese Cup ១លើក Chinese Super Cups ២លើក និងពានរង្វាន់ធំបំផុតរបស់ទ្វីបអាស៊ី Asian Champions League ១លើក និងចុងក្រោយចាំអ៊ុតមើល៣ប្រកួតចុងក្រោយ ក្នុងលីគកំពូលចិន អាចជាពានទី៧ក្រោមការដឹកនាំរបស់លោកឬយ៉ាងណា៕
Post a Comment