Toyota ដាក់មហិច្ឆតា ផលិតឡាន អគ្គិសនី រត់បាន ១ពាន់km ពេលសាកពេញ ជាមួយបច្ចេកវិទ្យាបើកស្វ័យប្រវត្តិ

រុមហ៊ុន Toyota ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន បានដាក់មហិច្ឆតារបស់ ខ្លួន ក្នុងការ អភិវឌ្ឍន៍បច្ចេកវិទ្យារថយន្ត ដោយដាក់គោលដៅ ផលិតរថយន្ត អគ្គិសនី ដែលអាចរត់ក្នុងចម្ងាយ ១ពាន់គីឡូម៉ែត្រពេលសាកថាមពលពេញ។


ចំពោះ គម្រោងក្នុងការផលិតរថយន្តថ្មីនេះ នឹងមានការបំលែងអ៊ីដ្រូសែន ទៅជា ថាមពលអគ្គិសនី សម្រាប់ឲ្យរថយន្តអាចប្រតិបត្តិការបាន។ ចំពោះ រថយន្ត Toyota ដែល បំលែងអ៊ីដ្រូសែន ទៅជា ថាមពលអគ្គិសនីស៊េរីមុនៗ អាចរត់ក្នុងរយៈចម្ងាយ ៦៥០គីឡូម៉ែត្រ ពេលមានផ្ទុកថាមពលអ៊ីដ្រូសែនពេញធុង តែពេលនេះ Toyota មានគម្រោង ពង្រីក រយៈចម្ថាយឲ្យរត់បាន ១ពាន់គីឡូម៉ែត្រ។
គម្រោងផលិតរថយន្តនេះ នឹងត្រូវបានបង្ហាញ នៅក្នុងព្រឹត្តិការណ៍ Toyota Motor Show នៅសប្ដាហ៍ក្រោយ ដែលបច្ចេកវិទ្យារថយន្តនេះ នឹងមានរាប់បញ្ចូលនូវ បច្ចេកវិទ្យា AI និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិផងដែរ។
តាមពិតទៅ ក្រុមហ៊ុន Toyota ចង់រក្សាតំណែងរបស់ខ្លួន ជាក្រុមហ៊ុនអាចដែលផលិតរថយន្តដែលមិនបង្កផលប៉ះពាល់បរិស្ថាន(Zero emission cars) បានច្រើន។ គម្រោងរបស់ Toyota គឺដាក់គោលដៅក្នុងការបង្កើន រថយន្តដើរដោយថាមពលអគ្គិសនី ឲ្យបានចំនួន ៤ម៉ឺនគ្រឿងត្រឹមឆ្នាំ ២០២០ ខណៈបច្ចុប្បន្ននេះ មានត្រឹមតែ ២២០០គ្រឿងប៉ុណ្ណោះ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop