SoftBank គិត៥នាទីរកគំនិតច្នៃប្រឌិត បង្កើតវចនានុក្រម អេឡិចត្រូច ដំបូងបានលក់ជិត២លានដុល្លាវ័យ ១៩ឆ្នាំ

លោក Masayoshi Son របស់​ ក្រុមហ៊ុន​ SoftBank Group Crop. ដែលជា ក្រុមហ៊ុនបច្ចេកវិទ្យាទូគមនាគមន៍ និងអ៊ិនធើណេតដ៏ធំមួយ​ របស់ជប៉ុន។ កាលនៅវ័យ ១៩ឆ្នាំ បន្ឬាប់ពី លោកជួប បុរសម្នាក់ដែលជាបុរសមានឥទ្ធិពលជួយជំរុញលោកក្នុងការរកស៊ី លោកក៏ចង់បង្កើតនូវអ្វីដែលថ្មីដែលជាការច្នៃប្រឌិតថ្មីៗ។

នៅវ័យ ១៩ឆ្នាំ ពេលលោក សិក្សាថ្នាក់មហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក លោកពិតជាចង់រកលុយដោយខ្លួនឯង។ លោកបានសួរទៅកាន់មិត្តរួមថ្នាក់ម្នាក់ថា តើមានការងារណាដែលអាចឲ្យលោករកចំណូល ១ម៉ឺនដុល្លារ ដោយធ្វើត្រឹមតែរយៈពេល ៥នាទីក្នុងមួយថ្ងៃទេ។ ពេលនោះ មិត្តរបស់លោកតបវិញថា អ្នកឯងឆ្កួតហើយ គ្មានការងារណាដែលចំណាយត្រឹម៥នាទីក្នុងមួយថ្ងៃ រកបានដល់ ១ម៉ឺនដុល្លារនោះទេ មានតែអ្ន​កឯងជួញដូរគ្រឿងញៀនទើបអាចទៅរួច។
មហាសេដ្ឋី វ័យ ៦០រូបនេះ បានបានចាប់ផ្តើម បង្ខំខ្លួនឯងឲ្យគិត ៥នាទីក្នុងមួយថ្ងៃ គិតរកគំនិតបង្កើតថ្មីដែលអាចឲ្យលោករកចំណូលបានពីគិតបង្កើតថ្មីនេះ។ លោកបានកំណត់ម៉ោងរោទ៍នៅម៉ោង៥គត់នៅពេលព្រឹក ហើយព្យាយាមគិត៥នាទី រិះរកការបង្កើតថ្មី ហើយទីបំផុត លោកក៏អាចរកគំនិតច្នៃប្រឌិតបានគឺ លោកបង្កើតបាន វចនានុក្រម អេឡិចត្រូច ដំបូងដែលអាចបកប្រែពីសាភាមួយទៅភាសាមួយទៀត។ បន្ទាប់ពី  វចនានុក្រម អេឡិចត្រូច លោកក៏បានលក់គំនិតច្នៃប្រឌិតរបស់លោកទៅឲ្យទៅ ក្រុមហ៊ុន Sharp ក្នុងតម្លៃ ១.៧លានដុល្លារអាមេរិក​ ហើយបន្ទាប់ទៀតក៏បានបង្កើតកម្មវិធី ហ្គេមកុំព្យូរទ័រ លក់បាន ១.៥លានដុល្លារ ដែលធ្វើឲ្យរកបាន លុយ ប្រមាណ ៣លានដុល្លារក្នុងវ័យត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះ។
ក្បួនរកលុយមួយនេះបានក្លាយជាគំរូ នៅក្នុងការរកស៊ីរបស់គាត់ នាគ្រាបន្ទាប់ៗទៀត។ ក្រុមហ៊ុន Softbank បានវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនលើពិភពលោក ដែលរួមមាន អាលីបាបា Yahoo និង Apple ជាដើម។ លោក Masa បានបញ្ចុះបញ្ចូលគេឲ្យដាក់ទុនក្នុង ក្រុមហ៊ុនគាត់លើក គម្រោងវិនិយោគទាំងនោះ ដោយសារតែលោកមានទស្សនៈមើលឃើញពី អនាគត។
លោក Masa ក៏ល្បីផងដែរ ខាងបញ្ចុះបញ្ចូល ព្រះអង្គម្ចាស់របស់ប្រទេស អារ៉ាបីតសាវឌីត ឲ្យបោះទុនរហូតដល់៤៥ ពាន់លានដុល្លារ ក្នុងរយៈពេលតែ ៤៥នាទីប៉ុណ្ណោះ។ Business Cambodia សូមហៅសហគ្រិនម្នាក់នេះ ជាកំពូលអ្នកចចារ ព្រោះគាត់ពូកែខាងបញ្ចុះបញ្ចូល និងបានឆ្លងកាត់ជោគជ័យជាច្រើនក្នុងការចចារ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop