ការចាប់ផ្តើមចេញរកស៊ី រឿងរកទុនមករស៊ីហាក់នៅជាបញ្ហានៅឡើយ សម្រាប់សហគ្រិនមួយចំនួននាពេលបច្ចុប្បន្ននេះ តែមិនមែនថាយើងមិនអាចរកបាននោះទេ ព្រោះមានសហគ្រិនច្រើនណាស់ គ្មានទុនទំាងដុលនោះទេ ពេលចេញរកស៊ីដំបូង។ លោកស្រី ឃី មុនី ជាសហគ្រិនស្រ្តីឆ្នើមតែម្នាក់គត់ប្រចាំឆ្នាំ២០១៧ និងជាម្ចាស់ក្រុមហ៊ុន៥ក្នុងដៃនោះ លោកស្រីបានចាប់ផ្តើមចេញរកស៊ីតំណាងនៅរៀននៅសាកលវិទ្យាល័យ ឆ្នាំទី២ម្ល៉េះ បានមានប្រសាសន៍ថា «ដើមទុនរកស៊ី មិនមែនធ្លាក់ពីលើមេឃទេ ធ្លាក់ពីភាពវ័យឆ្លាតរបស់អ្នកក្នុងការរកវា»។
លោកស្រី ឃី មុនី បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជាថា «មនុស្សយើងចូលចិត្តឯករាជ្យ ចូលចិត្តធ្វើអ្វីដែលខ្លួនឯងមានដុង ចឹងបើយល់ថាខ្លួនឯងមានដុង មានឯករាជ្យ យើងត្រូវបង្កើតឱកាសខ្លួនឯងឲ្យបានច្រើន ដើម្បីរកទុនមករកស៊ី ហើយទុនមិនធ្លាក់ពីលើមេឃនោះទេ តែយើងត្រូវឆ្លាតក្នុងការរកវា។ លុយមាននៅជុំវិញខ្លួនយើង ប៉ុន្តែយើងមិនចាប់អារម្មណ៍ បើយើងលក់ផ្ទះក៏យើងទទួល៣%ផងដែរ។ ចឹងយើងត្រូវយកលុយនឹងទៅធ្វើអ្វីបន្ត ជួនកាលយើងអាចក្លាយជាសេដ្ឋីក្នុងរឿងតិចតួចជុំវិញខ្លួនយើងនឹង»។
លោកស្រីបានបន្តថា តាមបទពិសោធន៍ផ្ទាល់ខ្លួន ពេលចេញរកស៊ីដំបូងមិនសូវមានដើមទុនច្រើននោះទេ ព្រោះនៅជានិស្សិត តែលោកស្រីមានភាពឆ្លាតវៃ អាចមើលឃើញឱកាស។ សម្រាប់ប្រភពដើមទុនដំបូងរបស់លោកស្រី គឺកើតចេញពីកម្រៃជើងសារនៃការលក់ផ្ទះចំនួនប្រហែល ៣,០០០ដុល្លារ ហើយលោកស្រីចាប់ផ្តើមគិតថា តើគួរប្រើដើមទុន ៣,០០០ដុល្លារបែបណា ដើម្បីមានប្រយោជន៍បន្តទៀត៕
គួរជម្រាបផងដែរថា លោកស្រី ឃី មុនី និងផ្តល់ជាកិត្តិយសក្នុងសន្និសីទធុរកិច្ច ៖ ” រៀន ធ្វើ ជំនួញ ” នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ តុលា ២០១៧ នៅ វិទ្យា ស្ថាន បច្ចេក វិទ្យានៃកម្ពុជា (តិចណូ) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច៕
Post a Comment