លោកខៀវសុភ័គថាពុំមានសមត្ថភាព ចាត់វិធានការលេីPageសមាគមវៀតណាមដែលប្រមាថព្រះមហាត្រ

អាយឌីអូឡូជីញ៉ូស
លោកខៀវសុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានផ្ដល់បទសម្ភាសទៅវិទ្យាបារាំងថា ៖ ករណីដែលផេគសមាគមវៀតណាមនៅកម្ពុជា បានប្រមាថធ្ងន់ធ្ងរ មួយលេីក ជាពីរលេីកទៅលេីព្រះបរមនាម ព្រះចេស្ដារ របស់ព្រះមហាក្សត្រ នោះគឺក្រសួងមហាផ្ទៃពុំមានសមត្ថកិច្ចចាត់ការតាមច្បាប់ឡេីយ ព្រោះសមាគមនេះពុំមានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ ហេីយអ្នកប្រេីទៀតសោត គឺរស់នៅឯក្រៅប្រទេស។

លោកបន្តទៀតថាក្រសួងមហាផ្ទៃ តែងតែមានឆន្ទៈជានិច្ចក្នុងការចាត់វិធានការលេីជនណាប្រមាថព្រះមហាក្សត្រ។
គូសបញ្ជាក់ ៖ សហព័ន្ធសមាគមវៀតណាមបានចេញសេចក្ដីថ្លែងការមួយកាលពីម្សិលមិញថាសមាគមខ្លួនមិនបានចេញការប្រមាថណាមួយលេីព្រះមហាក្សត្រទេ ហេីយក៏ពុំមានប្រេីប្រាស់ហ្វេសប៊ុកដែរ ដូច្នេះសមាគមសុំបដិសេដចោលនៅ page Facebook ដែលកំពុងប្រមាថព្រះមហាក្សត្រខ្មែរតាមបណ្ដាញសង្គម៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop