សញ្ញាសម្គាល់ និង ខ្សែបន្ទាត់គំនូសផ្លូវ តែងបង្កការយល់ច្រឡំមិនត្រឹមចំពោះអ្នកបើកបរថ្មីថ្មោងនោះទេ តែក៏ចំពោះអ្នកបើកបរមានបទពិសោធន៍ពេញខ្លួនផងដែរ។ ខាងក្រោមនេះជាការបង្ហាញងាយៗឆាប់យល់ថាតើសញ្ញាសម្គាល់ និង ខ្សែបន្ទាត់ទាំងនោះមានន័យដូចម្តេច។
១. ខ្សែបន្ទាត់ស ដាច់ៗ នៅចំកណ្តាលទ្រូងថ្នល់ ឬ ខ្សែខណ្ឌចែកគន្លងផ្លូវ
ខ្សែនេះចង្អុលបង្ហាញពីកណ្តាលនៃទ្រូងថ្នល់ដែលមានគន្លងពីរ ឬ បង្ហាញពីការខណ្ឌចែកគន្លងនៅលើផ្លូវដែលមានគន្លងច្រើន។ ប៉ុន្តែ នៅពេលដែលខ្សែដាច់ៗពីគ្នា មានន័យថា អ្នកត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់វា នៅពេលបើកវ៉ា ឬ ប្តូរគន្លង ប៉ុន្តែអ្នកអាចធ្វើបែបនេះបានទាល់តែមានសុវត្ថិភាព។

២. ខ្សែបន្ទាត់លឿង ដាច់ៗ
ខ្សែនេះបង្ហាញថា អ្នកអាចវ៉ារថយន្តមួយទៀត ដោយប្រើគន្លងមួយផ្សេងទៀត ទាល់តែពេលណាដែលមានសុវត្ថិភាពប៉ុណ្ណោះ។ ខ្សែបន្ទាត់លឿងដាច់ៗនេះ ក៏ឃើញមាននៅលើថ្នល់ដែលមានគន្លងពីរផងដែរ។ ឪ

* ភាពខុសគ្នារវាងខ្សែបន្ទាត់លឿង និងស។ ខ្សែលឿង ប្រើដើម្បីសម្គាល់ពីចំណុចកណ្តាលនៃផ្លូវទៅវិញទៅមក។ មានន័យថា ខ្សែបន្ទាត់លឿងខណ្ឌចែកចរាចរណ៍ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា។ ខ្សែបន្ទាត់ស សម្គាល់អំពីការខណ្ឌចែកផ្លូវដែលមានគន្លងច្រើន ជាមួយចរាចរណ៍ស្របទិសគ្នាតែមួយ ឬ ផ្លូវឯកទិស។
៣. ខ្សែបន្ទាត់សវែងមួយ ឥតដាច់ពីគ្នា
នេះមានន័យថា មិនអាចប្តូរគន្លងផ្លូវខណៈកំពុងបើកបរបានឡើយ។ ហើយសូម្បីតែបើកវ៉ាក៏មិនបានដែរ ដរាបណាផ្លូវទូលាយ។ ខ្សែនេះភាគច្រើនគឺប្រើសម្រាប់បែងចែកចរាចរណ៍ និងភាគច្រើនរកឃើញនៅលើផ្លូវហាយវ៉េមានច្រើនគន្លង ដែលកំពុងសាងសង់។

៤. ខ្សែបន្ទាត់សវែងពីរតង់ ឥតដាច់ពីគ្នា
ខ្សែនេះមានន័យថា ការប្តូរគន្លងផ្លូវបើកបរគឺខុសច្បាប់។ ដូចបានបង្ហាញក្នុងរូបភាព ខ្សែនេះអាចកើតឡើងគ្រប់កន្លែង ដែលចរាចរណ៍ត្រូវការគ្រប់គ្រងក្រោមម្ចាស់ការជាដាច់ខាត ដូចក្នុងតំបន់ទីក្រុងជាដើម ដែលមានគន្លងច្រើន។

៥. ខ្សែបន្ទាត់លឿងពីរតង់ ឥតដាច់ពីគ្នា
ខ្សែនេះភាគច្រើនឃើញនៅលើផ្លូវពីរគន្លងនៅជនបទ។ ខ្សែនេះមានន័យថា មិនអាចបើកឆ្លងកាត់វាបានឡើយ។ ខ្សែនេះភាគច្រើនឃើញនៅពេលផ្លូវស្ថិតនៅចំណុចកោង និងជម្រាលភ្នំ។ ខ្សែនេះក៏ឃើញមាននៅទីក្រុងធំៗដែរ។

៦. ខ្សែជាប់ និងខ្សែដាច់ ផ្គុំចូលគ្នា
ប្រសិនខ្សែដាច់ៗនៅខាងអ្នក មានន័យថា អ្នកអាចបើកឆ្លងកាត់ខ្សែ ឬ ជិះម៉ូតូច្រកគៀវបាន។ អាចបើកវ៉ាឆ្លងកាត់ខ្សែនេះបាន ទាល់តែមានសុវត្ថិភាពទាំងស្រុង។ ប្រសិនបើខ្សែជាប់នៅខាងអ្នក មានន័យថា អ្នកមិនអាចបើកឆ្លងកាត់ខ្សែ ឬ ជិះម៉ូតូច្រកគៀវបានឡើយ។ កុំវ៉ាឱ្យសោះ។

៧. ខ្សែបន្ទាត់ជាប់ពណ៌ស នៅគែមដងផ្លូវ
ខ្សែបន្ទាត់ជាប់ នៅគែមដងផ្លូវនេះ បង្ហាញពីដែនកំណត់នៃការបើកចូលកៀន កម្រិតណាទើបមានសុវត្ថិភាព។

៨. ខ្សែបន្ទាត់ជាប់ពណ៌លឿង នៅគែមដងផ្លូវ
អ្នកមិនត្រូវឈប់ ឬ ចតយានជំនិះក្នុងតំបន់ណាមួយ ដែលមានខ្សែបន្ទាត់ជាប់ពណ៌លឿង នៅគែមដងផ្លូវឡើយ សូម្បីតែមកដឹកអ្នកដំណើរ ឬ ដាក់អីវ៉ាន់ ឬ ដាក់អ្នកដំណើរ ចុះ ក៏មិនបានដែរ។

ផ្លូវដែលមានខ្សែបែបនេះ គឺត្រូវទូលាយ មិនឱ្យចតផ្តេសផ្តាសបានឡើយ ដើម្បីឱ្យអ្នកបើកបរ និងអ្នកថ្មើរជើងមើលឃើញគ្នាបានច្បាស់ និង ដើម្បីរក្សាសុវត្ថិភាពលើផ្លូវនោះ៕
Post a Comment