ក្រុមហ៊ុន PCP Capital Partners ដែលវិនិយោគដោយអ្នកជំនួសស្ត្រី Amanda Staveley បានបង្ហាញការចាប់អារម្មណ៍ដោយបានដេញថ្លៃ៤០០លានដុល្លារសម្រាប់ក្លឹប Newcastle។ "ចាប់តាំងពីថ្ងៃច័ន្ទ ចំនួនអ្នកដែលចងទិញក្លឹបសារិកាព្រៃកាន់តែកើនឡើងៗគួរឲ្យកត់សម្គាល់"។ សម្ដីមេធាវីរបស់ Ashley។
មេធាវីដដែលបន្តថា៖ "ពួកយើងកំពុងបន្តទំនាក់ទំនងជាមួយអ្នកចង់ទិញផ្សេងទៀត ដែលបានចូលមកចរចាចាប់តាំងពីប្រកាសកាលពីថ្ងៃច័ន្ទ"។
Newcastle ធ្លាប់ធ្លាក់ទៅ Championship ២ដង ចាប់តាំងពីលោក Mike Ashley ទិញក្លឹបមួយនេះក្នុងឆ្នាំ២០០៧។ បន្ទាប់ពីស្ដារមុខមាត់ឡើងមក Premier League វិញនៅរដូវកាលនេះក្រោមការដឹងនាំរបស់ Rafael Benitez ពេលនេះពួកគេកំពុងឈរលេខ៩ មាន១១ពិន្ទុ៕
Post a Comment