បវរកញ្ញាមកពីប្រទេសប៉េរូ Maria Jose Lora បានឈ្នះបានពានរង្វាន់នេះ សម្រាប់ឆ្នាំ២០១៧ ខណៈបវរកញ្ញាមកពីវេណេហ្ស៊ុយអេឡា Tulia Aleman បានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកាសលទ្ធផលយប់មិញ នៅកោះត្រល់។ ចំណែកលេខ៣ បានលើបវរកញ្ញាហ្វីលីពីន Elizabeth Durado Clenci, លេខ៤ បានលើបវរកញ្ញាព័រតូរីកូ Brenda Jimenez និងលេខ៥ បវរកញ្ញាឆែក Nikola Uhlirova ។
សូមបញ្ជាក់ថា បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា បានឡើងដល់វគ្គរាំបើកឆាកកម្មវិធីផ្តាច់ព្រ័ត្រ ប៉ុន្តែមិនបានស្ថិតក្នុងបេក្ខភាព ២០នាក់ចុងក្រោយឡើយ។
ព្រឹត្តិការណ៍ប្រកួត Miss Grand International 2017 បានប្រព្រឹត្តធ្វើឡើងចាប់តាំងពីថ្ងៃទី០៩ តុលា កន្លងទៅ ហើយថ្ងៃផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧៕
Post a Comment