Kane អាច​អវត្តមាន ពេល Spurs ជួប Man Utd អាទិត្យ​នេះ

លោក  Mauricio Pochettino  ​អ្នក​ចាត់​ការ​របស់ Spurs បាន​ប្រាប់​ឲ្យដឹង​ថា Harry Kane មិន​ទាន់​ច្បាស់​ថា​អាច​បង្ហាញ​ខ្លួន ពេល​ប៉ះ​បិសាច​ក្រហម  Manchester United ឬ​អត់​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​អវត្តមាន​នៅ League Cup យប់​មិញ។

កីឡាករ​វ័យ​២៤​ឆ្នាំ​​គ្មាន​​ឈ្មោះ​ក្នុង​បញ្ជី​របស់ Spurs ឡើយ​ ពេល​ក្រុម​ចាញ់ West Ham ៣-២​នៅ League Cup ដោយ​សារ​មាន​របួស​សរសៃពួរ​ បន្តិចបន្តួច​កាល​ពី​ប៉ះ Liverpool នៅ ​Premier League។ ចំពោះ​ជំនួប​ទល់​នឹង Man Utd នៅ​ចុង​សប្ដាហ៍​នេះ លោក Pochettino បាន​ទម្លាយ​ឲ្យ​ដឹង ថា Kane អាច​ចូល​លេង​បាន​១០០​%​យ៉ាងណា​ទេ។

សាកសួរ​ តើ Kane អាច​មាន​វត្តមាន​ ពេល​ជួប Man Utd ឬ​ទេ? អ្នក​ចាត់​ការ​សញ្ជាតិ អាហ្សង់ទីន​បាន​ឆ្លើយ​ថា៖ "ពួក​យើង​នឹង​ឃើញ ពួក​យើង​នឹង​ឃើញ។ ពួក​យើង​ត្រូវ​ការ​វាយ​តម្លៃ​លើ​ក្រុម ព្រោះ​ពួក​យើង​អាច​នឹង​បង្ខំ​​ផ្លាស់​ប្ដូរ តាម​ហេតុ​ផល​ផ្សេង​ៗ ហើយ​ពួក​យើង​នឹង​ដឹង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ"៕​Tottenham Hotspur ទើប​តែ​ធ្លាក់​ពី​ League Cup ក្រោយ​បរាជ័យ​​ក្រោម​ថ្វី​ជើង West Ham៕​​


ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop