ម្ចាស់ផេក Miss Grand Cambodia បកស្រាយពីបញ្ហាដែលកញ្ញា​ ខ្លឹម ស្រីគា មិនអាចនិយាយភាសាអង់គ្លេសបានល្អ

រោយពី Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា មិនបានទទួលជ័យលាភីនៅក្នងវគ្គផ្តាច់ព្រ័ត្រ ជាហេតុបណ្ដាលឲ្យមានមតិបងប្អូនខ្មែរជាច្រើននាំគ្នាបញ្ចេញគំនិតវែកញែកខុសៗគ្នាពាក់ព័ន្ធនឹងការដាក់ពិន្ទុ។
 ជាក់ស្តែងដូចដែលគ្រប់គ្នាបានដឹងហើយថា​ កញ្ញា ខ្លឹម ស្រីគា មានបញ្ហាខាងផ្នែកភាសាអង់គ្លេស ដែលត្រូវបានមតិមួយចំនួនបានចាត់ទុករឿងនេះជាមូលហេតុក្នុងការបរាជ័យលើកនេះ។ ដោយឡែក ស្របជាមួយគ្នានេះ ម្ចាស់ផេក Miss Grand Cambodia ក៏បានធ្វើការបកស្រាយតបទៅវិញផងដែរ។





បើយោងតាមការបង្ហោះរបស់ផេកនេះ បានរៀបរាប់ថា៖
«សូមជម្រាបជូនប្រិយមិត្តអ្នកគាំទ្រកម្ពុជាជាទីរាប់អាន !
យើងខ្ញុំសូមបកស្រាយពីបញ្ហាការចេះ ឬមិនចេះភាសាអង់គ្លេសក្នុងកម្មវិធីប្រកួត MGI 2017 ។ តាមលក្ខខណ្ឌនៃកម្មវិធីប្រកួតពុំមានតម្រូវថា បេក្ខភាពមកពីបណ្តាប្រទេសនានាចាំបាច់ត្រូវចេះនោះទេ ហើយក្នុងទម្រង់បែបបទនៃ MGI នៅរៀងរាល់ឆ្នាំ សុទ្ធតែមានចំនុចឱ្យបេក្ខភាពទាំងអស់សំណូមពរ ឬមិនសំណូមពរអ្នកបកប្រែផងដែរ។ សម្រាប់បេក្ខភាពកម្ពុជាកញ្ញាខ្លឹម ស្រីគា Miss Grand Cambodia យើងខ្ញុំបានត្រៀមរៀបចំអ្នកបកប្រែរួចរាល់ហើយដែរ តួយ៉ាងដូចជាកញ្ញា Tulia Aleman Ferrer បេក្ខភាពមកពីប្រទេស Venezuela ក៏មានអ្នកបកប្រែភាសាដើម្បីបកប្រែជូនគណៈកម្មការផងដែរ។ ហេតុដូច្នេះហើយ ការចេះឬមិនចេះពុំមែនជាលក្ខខណ្ឌនៃកម្មវិធីប្រកួតនេះឡើយ។ តើប្រិយមិត្តទទួលស្គាល់ឬទេថា កញ្ញាខ្លឹម ស្រីគា ប្រើប្រាស់ភាសាអង់គ្លេសក្នុងកម្រិតមួយដែលអាចប្រាស្រ័យទាក់ទងបាន គឺក្នុងកម្រិតល្អជាងបេក្ខនារីមួយចំនួនផង។ កញ្ញាបានប្រើប្រាស់រយៈពេលតែ ៣ខែ ក្រោយទទួលតំណែងជា Miss Grand Cambodia 2017 ក្នុងការរៀនភាសាអង់គ្លេស ព្រមទាំងអាចប្រើប្រាស់បានក្នុងកម្រិតនេះ ពិតជាគួរឱ្យកោតសរសើរទៅវិញផងដែរ។ សូមថ្លែងអំណរគុណចំពោះការគាំទ្រ និងការជ្រាបជាព័ត៌មាននេះពីសំណាក់លោកអ្នក។»






គួរបញ្ជាក់ផងដែរថា​ បើទោះបីជាកញ្ញា ខ្លឹម ស្រីគា មិនអាចទទួលបានជ័យលាភីជា Miss Grand International ឆ្នាំ២០១៧ ក្ដី ក៏កញ្ញាបានទទួលពានរង្វាន់មួួយគឺពាន Grand Pageant’s Choice Award ដែលជាលទ្ធផលបានពីការស្រលាញ់ និងគាំទ្ររបស់បងប្អូនខ្មែរផងដែរ៕












ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop