ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានឈ្នះពាន Golden Boy សម្រាប់កីឡាករក្រោមអាយុ២១ឆ្នាំដែលលេងល្អជាងគេក្នុងតំបន់អឺរ៉ុប។
កីឡាករវ័យ១៨ឆ្នាំទទួលបានពានមួយនេះបន្ទាប់ពីមានសំឡេងឆ្នោតលើកីឡាករ Gabriel Jesus របស់ Manchester City , Ousmane Dembele របស់ Barcelona និង Gianluigi Donnarumma របស់ AC Milan។ ពាននេះមានការបោះឆ្នោតដោយអ្នកកាសែតពីជុំវិញពិភពលោក និងកាសែតអ៊ីតាលី Tuttosport ហើយការឈ្នះនេះត្រូវបានប្រកាសនៅថ្ងៃនេះតែម្ដង។
ដូច្នេះមានន័យថា Mbappe ត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជីឈ្មោះកីឡាករធ្លាប់ឈ្នះ Golden Boy ខណៈ Lionel Messi, Paul Pogba និង Isco សុទ្ធតែធ្លាប់បានពាននេះ។
Mbappe ដែលរកបាន៤គ្រាប់និង ៤Assists នៅរដូវកាលនេះ បានបង្ហាញការលេងយ៉ាងលេចធ្លោអំឡុងពេលនៅ Monaco កាលពីរដូវកាលមុន។ ឆ្នាំក្រោយ Mbappe និងផ្ទេរមក PSG ជាផ្លូវការក្នុងតម្លៃ១៨០អឺរ៉ូ ក្រោយខ្ចីជើងឆ្នាំនេះ៕
Arsenal វាយបកមួយទំហឹង ទម្លាក់ Everton ទៅតំបន់គ្រោះថ្នាក់
Subscribe to:
Post Comments
(
Atom
)
Post a Comment