ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ជិតសម្រេចបាននូវសុបិនរបស់គាត់ក្នុងការក្លាយជាគ្រូក្បាច់គុនថៃជីហើយ តែនៅក្នុងខ្សែភាពយន្តទេ។
លោកម៉ាអាយុ ៥៣ ឆ្នាំ នឹងសម្តែងក្នុងខ្សែភាពយន្តខ្លីមួយនាពេលឆាប់ៗខាងមុខនេះរួមជាមួយតារាល្បីល្បាញមួយចំនួននៅក្នុងសិល្បៈក្បាច់គុនអាស៊ីដូចជា Jet Li, Sammo Hung, Donnie Yen និង Yuen Woo Ping។
លោកម៉ាអាយុ ៥៣ ឆ្នាំ នឹងសម្តែងក្នុងខ្សែភាពយន្តខ្លីមួយនាពេលឆាប់ៗខាងមុខនេះរួមជាមួយតារាល្បីល្បាញមួយចំនួននៅក្នុងសិល្បៈក្បាច់គុនអាស៊ីដូចជា Jet Li, Sammo Hung, Donnie Yen និង Yuen Woo Ping។
យោងតាមផលិតករប្រតិបត្តិលោក ជែត លី បានឱ្យដឹងថា ខ្សែភាពយន្តរឿង “Gong Shou Dao” ពោលគឺ សិល្បៈនៃការវាយប្រហារនិងការពារខ្លួន ត្រូវបានបំផុសគំនិតតាមក្បាច់គុនថៃជី កុងហ្វ្វនិងក្បាច់គុនដទៃទៀត។
ជាមួយតារាល្បីព្រោងព្រាតបែបនេះ ខ្សែភាពយន្តនេះគឺមានគោលបំណងលើកកម្ពស់វប្បធម៌ចិននិងសម្តែងការគោរពដល់អ្នកជំនាន់មុននៅក្នុងវិស័យសិល្បៈក្បាច់គុន។
អ្នកប្រហែលមិនធ្លាប់បានឮពីមុនទេថា មហាសេដ្ឋីពាណិជ្ជកម្មអេឡិចត្រូនិច Jack Maគឺជាអ្នកគាំទ្រយូរយារណាស់មកហើយនូវក្បាច់គុនថៃជី ហើយជារឿយៗគាត់បាននិយាយយោងទៅលើក្បាច់គុននេះក្នុងយុទ្ធសាស្ត្រអាជីវកម្មនិងវប្បធម៌សាជីវកម្មរបស់គាត់។
ជាអ្នកតស៊ូមតិដ៏សកម្មសម្រាប់ក្បាច់គុនថៃជី លោក Jack Ma បានកំពុងបើកថ្នាក់បង្រៀនទស្សនវិជ្ជារបស់ខ្លួនដល់សហគ្រិនផងដែរ។ លោកក៏បានបង្កើតក្រុមហ៊ុនអប់រំពីជីវិតមួយ ជាមួយលោកជែត លីផងដែរក្នុងឆ្នាំ ២០១១ ដើម្បីផ្តល់ជូននូវវគ្គសិក្សា ក្បាច់គុនថៃជីនៅលើអនឡាញ ក៏ដូចជាបើកសាលារៀនមួយ ដែលបង្រៀនក្បាច់គុនថៃជីនិងក្បាច់គុនដទៃទៀតនៅទីក្រុងហាងចូវក្នុងឆ្នាំ ២០១៣។
ឥឡូវនេះក្តីស្រឡាញ់របស់គាត់ចំពោះក្បាច់គុនថៃជីឈានដល់ការថតកុនខ្នាតធំ។ ដើម្បីទស្សនាខ្សែភាពយន្តដំបូងរបស់លោក Jack Ma ឬ តារាកុងហ្វូនសំណព្វចិត្តរបស់អ្នក សូមចូលទស្សនាលើបណ្ដាញ Youku តាមអ៊ីនធឺណេតនៅខែវិច្ឆិកាខាងមុខ៕
Post a Comment