ទី ៣១ ខែតុលា គឺជាថ្ងៃបុណ្យហាឡូវិន (Halloween) ដែលមនុស្សជុំវិញពិភពលោក តែងនាំគ្នាប្រារព្ធធ្វើឡើង ដើម្បីជាការសប្បាយរៀងៗខ្លួន។
មិនខុសពី មហាជនទូទៅទេ ក្រុមគ្រួសាររបស់តារាសម្ដែងល្បី ហ្វីលីពីន Dingdong Dantes និង Marian Rivera ក៏រីករាយក្នុងឱកាសបុណ្យនេះដែរ ដោយបានរៀបចំតុបតែងខ្លួនប្លែកៗគួរឲ្យចាប់អារម្មណ៍។
គ្រួសារតារាល្បីមួយនេះ បានស្លៀកពាក់ជាវីរបុរស វីរនារីយ៉ាងទាក់ទាញ។ តារាសម្ដែង Dingdong Dantes តែងខ្លួនជាមនុស្សប្រជៀវ (Batman) រីឯ Marian ជាភរិយា ស្លៀកពាក់ជា វីរនារីឆ្មា (Catwoman) និងចុងក្រោយគេ កូនតូច Maria Letizia បានតែងខ្លួនជា Cat/Batgirl។
រូបភាពតែងខ្លួនចម្លែកៗនេះ ត្រូវ តារាប្រុស Dingdong បង្ហោះលើគណនី Instagram ហើយធ្វើឲ្យអ្នកគាំទ្រទាំងអស់ភ្ញាក់ផ្អើលណាស់៕
Post a Comment