បន្លែផ្លែឈើ ​សុទ្ធ​តែចិញ្ចឹមរាងកាយដែលមិន​អាច​ខ្វះបាន​

បន្លែ​ និង​ផ្លែឈើ​ផ្តល់​នូវ​សារ​ធាតុ​សំខាន់​ដែល​ជួយ​ឲ្យរាងកាយ​មាន​សុខភាព​ល្អ​។ ប្រសិនបើ​អ្នក​មិនសូវ​ចូលចិត្ត​បន្លែ នោះ​អ្នក​គួរ​ទទួលទាន​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ព្រោះថា​ការ​ទទួលទាន​ផ្លែឈើ​ ក៏​អាច​ផ្តល់​នូ​វសារ​ធាតុ​ចិ​ញ្ចឹ​ម​ដែល​រាងកាយ​ត្រូវការ​ផងដែរ​។


លោកស្រី Susan Bowerman, MS, RD, CSSDទីប្រឹក្សាផ្នែកបណ្តុះបណ្តាលអាហារបំប៉នរបស់ក្រុមហ៊ុន Herbalife បាន​ឲ្យ​ដឹង​ថា​ ទាំង​បន្លែ​និង​ផ្លែឈើ​សុទ្ធតែ​មាន​សមាសធាតុ​សំខាន់​ ព្រមទាំង​មាន​គុណប្រយោជន៍​យ៉ាង​សម្បូរ​បែប​។ លោក​អ្នក​អាច​ទទួលបាន​វីតាមីន​C ពី​ផ្លែឈើ​ប្រភេទ​ផ្លែ​ប៊ែ​រី ក៏ដូចជា​ពី​បន្លែ​ផ្កា​ខាត់ណា​ប្រូ​ខូលី ជាតិ​ប៉ូ​តា​ស្យូម​ពី​ផ្លែ​ចេក និង​មើម​ឆៃថាវ​ក្រហម​។ សារធាតុ Phytonutrients ដែល​គាំទ្រ​ដល់​រសជាតិ​ និង​ពណ៌​របស់​បន្លែ​ ផ្លែឈើ និង​ជា​ប្រភព​យ៉ាង​សំ​បូរ​បែប​សំ​រាប់​វីតាមីន និង​សារធាតុ​រ៉ែ​។​


ឧទាហរណ៍ ប៊ែ​រី និង​ផ្កា​ខាត់​ណា​៖ ពួកវា​អាច​មាន​រូបរាង​ស្រ​ដៀង​គ្នា ព្រម​ទាំង​ផ្តល់​នូ​វ​វីតាមីន C​ដូចគ្នា ប៉ុន្តែ​សារធាតុ Phytonutrients របស់​ពួកវា​អាច​មិនមាន​អ្វី​ខុសគ្នា​ច្រើនពេក​ទេ​។ ផ្លែ​ប៊ែ​រី មាន​ពណ៌​ក្រហម​លាយ​ស្វាយ​ដែល​ហៅថា anthocyanins (​ធាតុ​ពណ៌​ក្រហម​) ហើយ​សារធាតុ​នេះ​មាន​ច្រើន​នៅ​ក្នុង​ផ្លែឈើ​ជាង​ក្នុង​បន្លែ​។ លោកស្រី​​បន្ត។



ផ្ទុយ​ទៅ​វិញ សមាសធាតុ isothiocyanates (​សារធាតុ​ក្លិន​) ត្រូវបាន​គេ​រក​ឃើញ​នៅ​ក្នុង​ផ្កា​ខាត់ណា​ប្រូ​ខូលី ស្ពៃ​ក្តោប និង​ផ្កា​ស្ពៃ ដែល​សារធាតុ​នេះ​អ្នក​អាចរក​បាន​តែ​ក្នុង​បន្លែ​តែ​ប៉ុ​ណ្ណោះ​។ មាន​មនុស្ស​តិច​ណាស់​ដែល​ចូលចិត្ត​បន្លែ​ជាង​ផ្លែឈើ​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ទទួលទាន​ផ្លែឈើ​ទុំ អ្នក​អាច​សាកល្បង​ទទួលទាន​បែប​ក្លាសេ​អោយ​ត្រជាក់ ឬ​បែប​ក្រឡុក​។ សម្រាប់​បន្លែ អ្នក​អាច​ទទួលទាន ឆៅ ស្ងោរ ស៊ុប​ឬ ឆា​ជាដើម៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop