កម្ពុជា​ត្រូវ AFC ​ពិន័យ​៥​ពាន់​ដុល្លារ​ដែរ ​កាល​អ្នក​គាំទ្រ​វៀតណាម​ដុត​ភ្លើង​នៅ​ស្ដាត

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ត្រូវ​បាន​ AFC ​ពិន័យ​ជា​ប្រាក់​៥​ពាន់​ដុល្លារ ​កាល​ពី​ប្រកួត​ជាមួយ​វៀតណាម​ក្នុង​ពាន​រង្វាន់ AFC Asian Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ឆ្នាំ​២០១៧​កន្លង​ទៅ។


ដោយ​ការ​ពិន័យ​នោះ AFC ​សង្កត់​ធ្ងន់​រឿង​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​មិន​មាន​ការ​រៀប​ចំ​ឱ្យ​បាន​ត្រឹមត្រូវ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​វៀតណាម​អាច​ដុត​ភ្លើង​បង្ក​ជា​ហេតុ​មិន​ល្អ​កើត​ឡើង​អំឡុង​ពេល​ប្រកួត​នោះ។ ដោយ​ឡែក​សម្រាប់​ខាង​ភាគី​វៀតណាម​វិញ ​ក៏​ត្រូវ​ពិន័យ​ដូច​គ្នា ​ដោយ​បង់​ប្រាក់​ ១៥ ០០០​ដុល្លារ​អាមេរិក​ឯ​ណោះ។ ដោយ​ការ​ពិន័យ​នេះ ​គឺ​សំអាង​ទៅ​លើ​ការ​រំលោភ​​លក្ខន្តិកៈ​មាត្រា ៦៥.១ ​របស់ AFC ​បាន​ចែង៕



ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop